​ប្រពន្ធ​របួសធ្ងន់ ប្តី​របួសស្រាល ដោយ​រថយន្តបុក​ម៉ូតូ​ពីក្រោយ នៅ​ក្រុង​ស្វាយរៀង​

ស្វាយរៀង:
ប្រពន្ធ​រងរបួស​ធ្ងន់ និង​ប្តី​រងរបួស​ស្រាល ដោយសារតែ​រថយន្ត បុក​ម៉ូតូ​របស់​ពួកគេ ពី ក្រោយ ហើយ​បើក​រត់គេចខ្លួន​បាត់ស្រមោល​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន កើត​ឡើង កាលពី​វេលា​ម៉ោង​ជិត ៨ ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង​។​

​បើតាម​ជនរងគ្រោះ​ជា​ប្តី ឈ្មោះ​គង់ សាវុធ  អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​មនោ​រម្យ ឃុំ​មនោ​រម្យ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា​៖ ប្រពន្ធ​របស់គាត់ ឈ្មោះ ប្រុង  ម៉ៃ អាយុ​៤២​ឆ្នាំ មុខរបរ​ធ្វើស្រែ ហើយ​រូបគាត់​ទាំងពីរ​នាក់ ប្តី​ប្រពន្ធ បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ  ស្វាយរៀង 1I0455 ទៅ​ក្រុង​ស្វាយរៀង ដើម្បី​ទិញ​អីវ៉ាន់​។

លុះ​មកដល់​ចំណុចកើតហេតុ ត្រង់​ផ្លូវបែក​ជា​បី គាត់​(​ប្តី​ជា​អ្នក​ឌុប​) បាន​បត់​ឆ្វេង ស្រាប់​តែមាន រថយន្ត​មួយគ្រឿង មិន​ស្គាល់​ម៉ាក បុក​ពេញទំហឹង​ពីក្រោយ ប៉ើង​ម៉ូតូ​ទៅបុក​នឹង​សួនច្បារ​អតីត​រូប​សិង្ហ​ខាងកើត បណ្តាល​ឲ្យ​ប្រពន្ធ​របស់គាត់ បាក់​កជើង​ខាងឆ្វេង បែកក្បាល​សន្លប់ ហើយ​រថយន្ត​បាន​បន្ថែម​ល្បឿន គេច​បាត់ស្រមោល​។​

​ក្រោយពី​កើតហេតុ គេ​ឃើ​មាន​សមត្ថកិច្ច ចុះមក​ជួយ​ហៅ​រថយន្ត​សង្គ្រោះ ដឹក​ជនរង គ្រោះ ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ផងដែរ​៕N/m