កត្តា​ទាំង​នេះ អាច​ជា​មូលហេតុ ដែល​ធ្វើឲ្យ​ស្ត្រី មិន​អាច​មាន​កូន​បាន​

កត្តា​ទាំង​នេះ អាច​ជា​មូលហេតុ ដែល​ធ្វើឲ្យ​ស្ត្រី មិន​អាច​មាន​កូន​បាន​


កត្តា​ទាំង​នេះ អាច​ជា​មូលហេតុ ដែល​ធ្វើឲ្យ​ស្ត្រី មិន​អាច​មាន​កូន​បាន​

​ធាត់​លើស​ទម្ងន់​
​ការ​ធាត់​លើស​ទម្ងន់ បានដាក់​សម្ពាធ​ខ្លាំង ទៅលើ​ជំងឺ​ជាច្រើន រាប់​ទាំង​ការ​គ្មាន​កូន​ផងដែរ​។ គ្រូពេទ្យ​ជំនាញ​ជាច្រើន បាន​ណែនាំ​ឲ្យ​ស្ត្រី ដែល​ចង់​បាន​កូន​ទាំងអស់​សម្រក​ទម្ងន់ ប្រសិនបើ​ចង់​បាន​កូន​ឆាប់​។​

​អាយុ​
​ជា​ការពិត អាយុ ២៣ ទៅ ៤០ ឆ្នាំ ជា​ពេល​ដែល​អាច​ពរ​ពោះ​បានល្អ ពីព្រោះ​ម្តាយ​កំពុងមាន​សុខភាព​រឹងប៉ឹង និង​ខ្លាំងក្លា​។​

​មិនសូវ​មាន​ចំណង់​ផ្លូវភេទ​
​កត្តា​នេះ​ក៏​រួច​ចំណែក ធ្វើឲ្យ​ស្ត្រី​មិន​អាច​មាន​កូន​បានដែរ​។​

​សារធាតុ​គីមី​ពុលក្នុងផ្ទះ​
​ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​លាប​ពណ៌​ផ្ទះ និង​ផលិតផល​លាង​សម្អាត​ផ្សេងៗ​ទៀត ក៏​ជា​ដើមចម ដែល​អាច​ធ្វើឲ្យ​អ្នក គ្មាន​កូន​បានដែរ​។​

​ជក់បារី​
​បារី ជា​សត្រូវ នឹង​ការ​ពរ​ពោះ ហើយ​ទោះបីជា​អ្នក​មាន​ផ្ទៃពោះ​ក្តី ក៏​មិន​ប្រាកដថា កូន​អ្នក​មាន​សុខភាព​ល្អ​ដែរ​៕

​ប្រភព ៖ Boldsky

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។