FBI៖ អាមេរិក​មិនមែនជា​«​ឋានសួគ៌​»​សម្រាប់​លាក់​លុយកខ្វក់​របស់​ម​ន្ត្រី​ពុករលួយ​បរទេស​ឡើយ​ និពន្ធដោយ : ទេព អ៊ីវិសាល       July-21-2016, 2:37 pm         370

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132FBI៖ អាមេរិក​មិនមែនជា​«​ឋានសួគ៌​»​សម្រាប់​លាក់​លុយកខ្វក់​របស់​ម​ន្ត្រី​ពុករលួយ​បរទេស​ឡើយ​លោកស្រីអគ្គរដ្ឋអាជ្ញា Loretta E. Lynch​គឺ​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​ដែល​រឿងអាស្រូវ​ពុករលួយ​នៃ​មូល​និ​ធី 1MDB និង​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ នៅតែ មិនទាន់​បញ្ចប់​នៅឡើយ​នោះទេ​។ ហើយ​នោះ​ក៏​ព្រោះតែ​សំណុំរឿង​ពុករលួយ​នេះ បាន​ចាក់​ឬ​ស​យ៉ាងជ្រៅ​ដែល​វា មិន​ត្រឹមតែ​ផ្ទុះឡើង​នៅក្នុង​ប្រទេស​នោះទេ តែ ក៏មាន​ជាប់​ពាក់ព័ន្ធ​ការផ្ទេរ​ចរន្ត​ប្រាក់​ពុករលួយ​ដើម្បី​វិនិយោគ​ក្នុង​គោលដៅ​បម្រើ​ផលប្រយោជន៍​បុគ្គល​ដែលជា​មន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិ​បាល​នៅ​បរទេស​ទៀតផង ។ ចុងក្រោយ​នេះ អាមេរិក មិន​ត្រឹមតែ​រិះគន់​បញ្ហា​ពុករលួយ​នេះ​ទេ តែ​ថែមទាំង​កំពុង​ចាត់​វិធាន​ផ្នែក​ច្បាប់​ដើម្បី​សុំ​រឹបអូស​ទឹកប្រាក់​មួយចំនួន​ដែលជា​ការវិនិយោគ​លុយកខ្វក់​របស់​មន្ត្រីជាន់ខ្ពស់​ម៉ាឡេស៊ី​នៅក្នុង​ទឹកដី​អាមេរិក​ទៀតផង​។

​អគ្គ​រដ្ឋអាជ្ញា​អាមេរិក លោកស្រី Loretta E. Lynch នៅ​ថ្ងៃទី​២០ ខែកក្កដា​ម្សិលមិញ បានប្រកាស​ជា​ផ្លូវការ​ថា​អាមេរិក បានដាក់​បណ្តឹងស៊ីវិល​មួយ​ដើម្បី​សុំ​រឹបអូស​ទ្រព្យសកម្ម​ដែលមាន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ការលាង​ប្រាក់​ខុសច្បាប់​របស់​មន្ត្រីជាន់ខ្ពស់​ម៉ាឡេស៊ី​ដែល​យក​ចេញពី​មូល​និ​ធី​1MDB (1MDB = 1 Malaysia Development Berhad)​។ បណ្តឹង​នេះ ធ្វើឡើង បន្ទាប់ពី​គេ​រកឃើញថា​មានការ​ផ្ទេរ​ចរន្ត​លុយ​ពី​មូលនិធិ​1MDB ដើម្បី​វិនិយោគ​នៅក្នុង​ទឹកដី​អាមេរិក​ក្នុង​រូបភាព​នៃ​ការលាង​ប្រាក់​ខុសច្បាប់​របស់​មន្ត្រី​ពុករលួយ​ម៉ាឡេស៊ី​មួយចំនួន​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​តើ​អ្វី​ជា​មូលនិធិ 1MDB ហើយ​មាន​អំពើពុករលួយ​អ្វី​បានកើត​ឡើង​?
​តាមពិតទៅ 1MDB គឺជា​មូល​និ​ធី​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ម៉ាឡេស៊ី តាមរយៈ​ការវិនិយោគ​បរទេស​ដោយផ្ទាល់ និង​ដៃគូ​វិនិយោគ​សកល​។ មូលនិធិ​នេះ ក៏មាន​ទិសដៅ​ប្រើប្រាស់​ដើម្បី​បង្កើន​សុខមាលភាព​ឲ្យ​កាន់តែ​ល្អប្រសើរ​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី​ផងដែរ​។ តាម​សារព័ត៌មាន Asian Correspondent 1MDB ត្រូវបាន​គ្រប់គ្រង​ក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​។

​យ៉ាងណាក៏ដោយ មូលនិធិ​នេះ ត្រូវបាន​រកឃើញថា មិន​ត្រូវបាន​ប្រើប្រាស់​ចំ​ទិសដៅ​នោះទេ ពោលគឺ មាន​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័ន​1MDB មួយចំនួន​តែម្តង​ដោយ​ពួកគេ បាន​ប្រើប្រាស់​ដើម្បី​យកទៅ​វិនិយោគ​ក្នុង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ រឿងអាស្រូវ​នេះ ត្រូវបាន​ផ្ទុះឡើង​តាំងពីដើម​ខែកក្កដា​ឆ្នាំ​២០១៥​មកម្ល៉េះ​។ ពេលនោះ​សារព័ត៌មាន Wall Street Joual និង Sarawak បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ ស្តីពី​ចរន្ត​នៃ​ការផ្ទេរ​ទឹកប្រាក់​ពី​ធនាគារ និង មូលនិធិ 1MDB ទៅកាន់​គណនី​របស់លោក​នាយករដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សា​ក់ ប្រមាណ​៧០០​លាន​ដុល្លា​សហរដ្ឋអាមេរិក​ តែ​ត្រូវបាន​រដ្ឋាភិបាល​លោក ណា​ជីប បដិសេធ ថា​មិនបាន​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់ ហើយ​ហាក់ដូចជា​ស្ងប់ស្ងាត់​បន្តិច​ហើយ​រយៈពេល​ចុងក្រោយ​នេះ​។

​ដោយឡែក សំណុំ​រឿងនេះ ត្រូវបាន​ផ្ទុះឡើង​ជាថ្មី ដែល​មិនមែនជា​ការចោទប្រកាន់​រវាង​សមាជិក​បក្សប្រឆាំង​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សា​ក់​ឡើយ តែ ជាការ​ចោទប្រកាន់​រប​ស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​មន្ត្រីជាន់ខ្ពស់​នៃ​មូលនិធិ​1MDB លើ​ការលាង​ប្រាក់​កខ្វក់​វិញ​ម្តង​។

​តើ​អ្វី​ជា​ភស្តុតាង​របស់​អាមេរិក​ប្រឆាំងនឹង​អំពើពុករលួយ​របស់​ម​ន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​ក្នុង​មូលនិធិ​1MDB?
​តាម​បណ្តឹង​របស់​អាមេរិក​ដែល​បញ្ជាក់​ក្នុង​ បានបង្ហាញ​ឲ្យ​ឃើញថា ចាប់តាំងពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៥ មាន​ចរន្ត​ប្រា​ក់ជាង​៣.៥​ពាន់​លាន​ដុល្លារ​ដែលជា​មូលនិធិ​របស់​1MDB ជាប់​សង្ស័យថា​ត្រូវបាន​ប្រើប្រាស់​ដោយ​ខុសច្បាប់​ដោយ​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័ន 1MDB ដោយ​មានការ​សមគំនិត​ដោយ​បក្សពួក​ពួកគេ​មួយចំនួន​ផ្សេងទៀត​ផងដែរ​។ បណ្តឹង​នោះ ក៏បាន​បញ្ជាក់​ផងដែរ​ថា មន្ត្រី​1MDB  បាន​ប្រើប្រាស់​ប្រាក់​ទាំងនោះ​ដោយ​ផ្ទេរ​នៅក្នុង​ធនាគារ​ដែលមាន​ទីតាំង​ក្នុងប្រទេស​សិង្ហ​បុរី ស្វី​ស លុច​សំបួ និង​អាមេរិក​ដើម្បី​វិនិយោគ​លើ​ផលិតកម្ម​ភាពយន្ត The Wolf of Wall Street, អចលនទ្រព្យ ន​នៅ New York និង Los Angeles, ក្រុមហ៊ុន​គំនូរ និង​ការវិនិយោគ​លើ​ការផលិត​តន្ត្រី EMI Music ជាដើម​។

​អ្វី​គួរកត់សម្គាល់​នោះ ដែល​គេ បាន​រកឃើញថា ផលចំណេញ​ដែល​ទទួលបាន​តាមរយៈ​ការវិនិយោគ​នេះ មិនត្រូវ​បាន​យកទៅ​បម្រើ​ផលប្រយោជន៍​ប្រជាជន​ម៉ាឡេស៊ី​ឡើយ តែ​វា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្កើន​ផលប្រយោជន៍​របស់​មន្ត្រី​ទាំងនោះ​រួមជាមួយ​បក្សពួក​ពួកគេ​ដែលមាន​ទាំង​ក្រុមគ្រួសារ​ទៀតផង​ដែរ​។

​តាម​អះអាង​របស់​អគ្គ​រដ្ឋអាជ្ញា​អាមេរិក លោក Decker «​លុយ​ដែល​បាន​លួច​ដើម្បី​ប្រើប្រាស់​លើ​ការវិនិយោគ​លើ​ក្រុមហ៊ុន​តន្ត្រី​, គំនួរ ឬ​អចលនវត្ថុ គឺជា​កម្មវត្ថុ​សម្រាប់​រឹបអូស​ក្រោម​ច្បាប់​អាមេរិក​»​។ តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងយុត្តិធម៌​អាមេរិក អាមេរិក បាន​ប្តឹង​រឹបអូស​ទ្រ​ព​សកម្ម​ដែលមាន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​លាង​តាមរយៈ​ស្ថាប័នហិរញ្ញវត្ថុ​អាមេរិក​។​

​ជាមួយគ្នានេះ អគ្គ​ព្រះ​រដ្ឋអាជ្ញា​អាមេរិក លោកស្រី Loretta E. Lynch ក៏បាន​អះអាង​ដែរ​ថា ក្រសួងយុត្តិធម៌​អាមេរិក នឹងមិន​អនុញ្ញាត​ឲ្យ​ប្រព​ន្ធ័​ហិរញ្ញវត្ថុ​អាមេរិក​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជា​ឈ្នាន់​សម្រាប់​ការប្រព្រឹត្ត​អំពើពុករលួយ​ឡើយ​។ ហើយ​ក្រសួង ក៏​ប្តេជ្ញា​ថា ក្នុងការ​ចាត់វិធានកា​រ​នេះ​ដើម្បី​ជាការ​ផ្ញើ​សារ​ថា ពួកគេ មិន​អនុញ្ញាត​ឲ្យ​អាមេរិក​ក្លាយជា​កន្លែង​សម្រាប់​អំពើពុករលួយ​, ជា​វេទិកា​សម្រាប់​លាង​ប្រាក់​កខ្វក់ ឬ ជា​កន្លែង​ដើម្បី​លាក់ និង​វិនិយោគ​ប្រាក់​ដែល​បាន​ពី​ការ​លួច​ឡើយ​។​

​បន្ថែម​ពីនេះ​ទៅទៀត អនុប្រធាន​ភ្នាក់ងារ FBI លោក Mc Cabe ដែលជា​អ្នក​រួមសហការ​ក្នុង​វិធានការ​ផ្នែក​ច្បាប់​នេះ ក៏បាន​ថ្លែង​ដែរ​ថា​«​អាមេរិក​មិនមែនជា​ឋានសួគ៌​សុវត្ថិភាព​មួយ​សម្រាប់​លាក់​ប្រាក់​ដែល​លួច​ដោយ​មន្ត្រី​ពុករលួយ​បរទេស​ឡើយ​»​។ លោក​បញ្ជាក់ថា FBI ប្តេជ្ញា​ដើម្បី​សហការ​ជាមួយនឹង​ដៃគូ​ទាំង​បរទេស និង​ក្នុងស្រុក​ដើម្បី​កំណត់​អត្តសញ្ញាណ និង​យកប្រាក់​ដែល​បាន​លួច​នោះ​ត្រលប់​ទៅ​ម្ចាស់​ដើម​ស្របច្បាប់​វិញ​ផងដែរ​៕