ទទួលទានម្ទេស ជួយពន្យារជរាភាព

(សុខភាព)៖ ម្ទេសមានរសជាតិហឹរក្រហាយពិបាកទំពារ ពិបាកលេព តែនៅខាងក្នុងរសជាតិ ក្រហល់ក្រហាយ នោះមានបង្កប់ទៅដោយសារធាតុ អាហារមានប្រយោជន៍ ជាច្រើន។ ជាពិសេសវាមានសារធាតុម្យ៉ាង ជួយពន្យារជរាភាពធ្វើឲ្យ មនុស្សស្ថិតនៅក្មេងវ័យបានយូរ។

ម្ទេសជាអាហារគួរឲ្យចាប់អារម្មណ៍បំផុត ព្រោះបើទោះបីជាហឹរពិបាកលេប ក៏នៅតែមានមនុស្សជាច្រើននិយមបរិភោគវាដែរ។ ម្ទេសមានសារធាតុប្រឆាំង និង រ៉ាឌីកាល់សេរី មានបេតាខេរ៉ួទីន និងវីតាមីនសេ ច្រើនជាងបន្លែបង្កាទូទៅ។ ម្ទេសមានអាហារសរសៃដល់ទៅ ៩,៩ក្រាមក្នុង១០០ក្រាម ដែលជាបរិមាណច្រើនបំផុត ក្នុងចំនោមបន្លែដទៃទៀត។

លើសពីនេះទៀតម្ទេស មានសារធាតុដ៏សំខាន់ ម្យ៉ាងហៅថា Capsaicin ដែលមានតួនាទីជួយពន្យារជរាភាព ធ្វើឲ្យមនុស្សក្មេងវ័យ រារាំងអាការរលាក និងជួយរំញោ ចដល់ចរាចរឈាម។

ដូច្នេះការបរិភគម្ទេសមានប្រយោជន៍ ពាក់ព័ន្ធទៅនឹងរឿងសម្ផស្សដោយផ្ទាល់ គឺវាជួយធ្វើឲ្យមនុស្សមានភាពក្មេងវ័យបានយូរ។ ប៉ុន្តែគុណវិបត្តិរបស់វា គឺស្ថិតនៅលើ រសជាតិហឹរ ដែលពុំអាចឲ្យយើងបរិភោគ បានច្រើនដូចបន្លែដទៃទៀត។ ជាពិសេសសម្រាប់ អ្នកដែមានជំងឺក្រពះ ប្រសិនបើបរិភោគម្ទេស វានឹងធ្វើឲ្យផ្សារក្រពះ ពុំធម្មតាឡើយ។ ទោះបីជាយ៉ាងណាក្តី ដោយការសង្កេតឃើញថា អ្នកដែលចូលចិត្តហូបម្ទេសរមែងមានអាយុវែង។

បច្ចុប្បន្ននេះម្ទេសត្រូវបាន គេចម្រាញ់ចេញជាប្រេង សម្រាប់រឹតលាប ជាថ្នាំក្តៅសម្រាប់ការបំបាត់ ការឈឺសន្លាក់ឈឺចាប់សាច់ដុំ៕

ទទួលទានម្ទេស ជួយពន្យារជរាភាព

ប្រភព ៖ khmertalking

 

  • ទទួលទានម្ទេស ជួយពន្យារជរាភាព已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:សុខភាព
Tags: