អាការៈ​ភ្នែក​ស្ងួត ដែល​អ្នក​គួរ​ចាប់​អារម្មណ៍​និង​ជៀស​វាង​ជាបន្ទាន់!

​ឧបករណ៍បច្ចេកវិទ្យា​​កំពុង​រំញោច​ស្ថានភាព​ជរាភាព​នៃ​​ភ្នែក​របស់​ក្រុមមនុស្ស​វ័យក្មេង ដោយ​សារ​ពួកគេ​មិនសូវ​ព្រិច​ភ្នែក​។​ ឧបករណ៍​បច្ចេកវិទ្យា​​ដូចជា​ កុំព្យូទ័រ​ បណ្តាលឱ្យ​មនុស្ស​វ័យក្មេង​ជាច្រើននាពេល​បច្ចុប្បន្ននេះ​ជួប​បញ្ហា​អំពី​ ភ្នែក គឺ​ភ្នែក​ឡើងស្ងួត រហូតបណ្តាលឲ្យឈឺភ្នែកខ្លាំង។​

អាការៈ​ភ្នែក​ស្ងួត ដែល​អ្នក​គួរ​ចាប់​អារម្មណ៍​និង​ជៀស​វាង​ជាបន្ទាន់!

ស្ថិតិ​របស់​មហាវិទ្យាល័យ Cardiff បង្ហាញថា យុវជន​រាប់លាន​នាក់​នៅ​អង់គ្លេស​កំពុង​កើត​ជំងឺ​ស្ងួត​ភ្នែក បណ្តាលឱ្យ​ភ្នែក​ធ្លាក់​ទៅក្នុង​ស្ថានភាព​រមាស់ ក្រហម ដោយសារ​ពួកគេ​សម្លឹង​ជាប្រចាំ​ទៅលើ​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ ។​

​បណ្ឌិត Christine Purslow ឱ្យដឹងថា ពេល​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ ខួរក្បាល​របស់​មនុស្ស​ម្នាក់​ប្រមូលផ្តុំ​ហួស​កម្រិត​ទៅលើ​អេក្រង់ ដល់​ថ្នាក់​ភ្លេច​ព្រិច​ភ្នែក។ រឿងនេះ​វា​មាន​ឥទ្ធិពលទៅដល់​ប្រព័ន្ធ​ទឹករអិល​របស់​ភ្នែក។

តាម​​​ធម្មតា​ព្រិច​ភ្នែក​ពី​ 12 ទៅ 15 ​ដង​ក្នុង​មួយ​នាទី ប៉ុន្តែ​អត្រា​នេះអាច​ថយចុះ​នៅ​ត្រឹម 7 ​ឬ​ 8 ​ដង​ក្នុង​មួយ​នាទី ពេលមនុស្ស​ជក់​តាមដាន​អេក្រង់​កុំព្យូទ័រ។ ភ្លេច​ព្រិច​ភ្នែកនឹង​ជំរុញ​ស្រទាប់​ទឹកភ្នែក​ដែលជាស្រទាប់​សារជាតិ​រំអិល​ ការពារ​ផ្ទៃ​ខាងក្រៅ​របស់​ភ្នែក​ធ្លាក់​ក្នុង​ស្ថានភាព​សកម្មភាព​គ្មាន​ ប្រសិទ្ធភាព ។

អាការៈ​ភ្នែក​ស្ងួត ដែល​អ្នក​គួរ​ចាប់​អារម្មណ៍​និង​ជៀស​វាង​ជាបន្ទាន់!

តាម​​​ធម្មតា​ព្រិច​ភ្នែក​ពី​ 12 ទៅ 15 ​ដង​ក្នុង​មួយ​នាទី ប៉ុន្តែ​អត្រា​នេះអាច​ថយចុះ​នៅ​ត្រឹម 7 ​ឬ​ 8 ​ដង​ក្នុង​មួយ​នាទី ពេលមនុស្ស​ជក់​តាមដាន​អេក្រង់​កុំព្យូទ័រ។ ភ្លេច​ព្រិច​ភ្នែកនឹង​ជំរុញ​ស្រទាប់​ទឹកភ្នែក​ដែលជាស្រទាប់​សារជាតិ​រំអិល​ ការពារ​ផ្ទៃ​ខាងក្រៅ​របស់​ភ្នែក​ធ្លាក់​ក្នុង​ស្ថានភាព​សកម្មភាព​គ្មាន​ ប្រសិទ្ធភាព ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

អាការៈ​ភ្នែក​ស្ងួត ដែល​អ្នក​គួរ​ចាប់​អារម្មណ៍​និង​ជៀស​វាង​ជាបន្ទាន់!

  • ដោយ: Hong
  • 11:12 AM, 18 May
  • ប្រភព: Health Cambodia
  • Tag: សុខភាព