ចោរឆក់កាបូបលុយម្នាក់ ត្រូវកម្លាំងនរ បាលប៉ុស្ដិ៍ទួលសង្កែ វាយខ្នោះ ខណៈបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន

(ភ្នំពេញ)៖ ជនសង្ស័យជាចោរឆក់ម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឬស្សីកែវ ក្របួចជាប់ និងវាយខ្នោះភ្លាមៗ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូបលុយ ពីស្ត្រីរងគ្រោះតាមដងផ្លូវសាធារណៈមិនបានសម្រេច។

ករណីខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៩៖២០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ៣៩៥ តាមបណ្ដោយផ្លូវលេខ៩០៧ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា ខណៈដែលស្ត្រីរងគ្រោះបានជិះម៉ូតូរបស់ខ្លួនតែម្នាក់ឯង តាមបណ្ដោយផ្លូវ៩០៧ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលិចមុខជនត្រូវសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងដោយមិនចាំម៉ាក់ បានមកធ្វើសកម្មភាពឆក់កាបូបលុយ តែមិនបានសម្រេច ហើយបណ្ដាលឲ្យដួលម៉ូតូ ស្របពេលកម្លាំងនគរបាលមូលដ្ឋាន ដែលឈរជើងយាមក្បែរ និងប្រជាពលរដ្ឋចាប់ក្របួច ជនសង្ស័យជាចោរឆក់ បានម្នាក់ភ្លាមៗរីឯបក្ខពួកជនសង្ស័យម្នាក់ បានជិះម៉ូតូរត់គេចខ្លួន បាត់ស្រមោលតែម្ដង ។

មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងទៀតថា ស្ត្រីរងគ្រោះ បន្ទាប់ពីកើតហេតុ ដោយខ្លួនពុំបាត់បង់សម្ភារទើបមិនបាន មកដាក់ពាក្យបណ្ដឹងនោះទេ ដោយសមត្ថកិច្ចមិនបានស្គាល់ពី អត្តសញ្ញាណឡើយ។ មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ សាំង ស៊ុនហាក់ ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ២៣ ស្ថិតក្នុងភូមិបុរីលឹមឈៀងហាក់ សង្កាត់ដង្កោ ខណ្ឌដង្កោ និងបក្ខពួកម្នាក់ដែលកំពុងរត់គេចខ្លួនមានឈ្មោះ ហ្វាត ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិខ្មែរឥស្លាមមាន មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំវិហ៊ាឥស្លាម តាមបណ្ដោផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ បច្ចុប្បន្នជនត្រូវសង្ស័យជាចោរឆក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ បញ្ជូនទៅឃុំខ្លួន សាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវរកចាប់ខ្លួន បក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  ស្ត្រី​ពោះធំ​ម្នាក់​​បាន​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​នឹង​ថ្នល់​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាម​ៗ​ដោយសារ​តែ​ចោរឆក់​កាបូប​របស់​គាត់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ចំណុច​មុខ​កន្លែង​លក់​ឡាន ហាក់ ស្រ៊ុ​ន តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ច្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​គេ​បានឃើញ​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1DE-1368 តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​កន្លែង​កើតហេតុ​ស្រាប់តែ​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​រង​គ្រោះ​ប​ណ្តោ​ល​ឲ្យ​ស្ត្រី​រង​គ្រោះ​ដួល​បោក​ក្បាលរង​របួស​ធ្ងន់ ដោយ​​ហូរ​ឈាម​តាម​មាត់ និង ច្រមុះ ។ ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចោរឆក់កាបូបលុយម្នាក់ ត្រូវកម្លាំងនរ បាលប៉ុស្ដិ៍ទួលសង្កែ វាយខ្នោះ ខណៈបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន

ចោរឆក់កាបូបលុយម្នាក់ ត្រូវកម្លាំងនរ បាលប៉ុស្ដិ៍ទួលសង្កែ វាយខ្នោះ ខណៈបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន