ឥណ្ឌូ​ណេ​ស៊ី​អះអាង​ពី​ការ​សម្លាប់​ភេរវ​ករ​សំខាន់​ម្នាក់

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​១៩ កក្កដា ពី​ការ​ស្លាប់​របស់​បុរស​ឈ្មោះ SANTOSO ជា​ភេរវ​ករ​តាម​រក​ចាប់ខ្លួន​បំផុត​ក្នុង​ប្រទេស​ដែល​ជន​នេះ​ត្រូវ​សម្លាប់​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ពេល​មានការ​បាញ់​តតាំង​គ្នា​ជាមួយ​កងកម្លាំង​ប៉ូលិស​ក្នុង​ពេល​មាន​ប្រតិបត្តិការ​ធំ​មួយ​ក្នុង​ព្រៃ​នៃ​ខេត្ត​សូ​ឡា​វេ​ស៊ី​ភាគ​កណ្តាល​ប្រទេស ។

ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ី​ប្រកាស​ពី​ព័ត៌មាន​នេះ​ក្នុង​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សា​ការ​តា ។ ប៉ូលិស​ក៏​រាយការណ៍​ដែរ​ពី​ការ​សម្លាប់​មនុស្ស​ជំនិត​ម្នាក់​របស់ SONTOSO ដែល​មានឈ្មោះ​ថា MUKHTAR ។

លោក SANTOSO ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០០៥ នោះ បាន​រត់​ចេញពី​គុក​កាលពី​៥​ឆ្នាំ​មុន​នេះ ។ ទាហាន និង​ប៉ូលិស​ដល់​ទៅ​ជាង​៣.០០០​នាក់​ត្រូវ​បាន​ប្រើ​ដើម្បី​តាម​កម្ចាត់ SANTOSO និង​បណ្តា​មនុស្ស​របស់​គេ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី​លោក​ហ្សូ​កូ​វី​ដូ​ដូ ដែល​ឡើង​កាន់​អំណាច​កាលពី​ខែតុលា ឆ្នាំ​២០១៤ បាន​សន្យា​យក​ការ​តាម​ចាប់ខ្លួន លោក SANTOSO ថា ជា​អាទិភាព​ខ្ពស់​មួយ៕