រឿង​នឹកស្មាន​មិន​ដល់ ក្រោយពេល ឱក សុគន្ធ​កញ្ញា ជិះ​រថយន្ត​ប៉ះពារ​កន្លែង​អ្នកលក់​ទុរេន​នៅ​កំពត​

6 Videos


តារាចម្រៀង ឱក សុគន្ធកញ្ញា ពិតជាមនុស្សម្នាក់ទទួលខុសត្រូវមែន ទោះខ្លួនបានបើករថយន្តទៅប៉ះពារកន្លែងលក់ផ្លែទុរ៉េនរបស់អាជីវករម្នាក់នៅខេត្តកំពតដោយអចេតនាក្តី ប៉ុន្តែនាងមិនបានរត់គេចទៅណាឡើយដោយចាំទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ដែលទង្វើនេះហើយត្រូវបានអាជីវករលក់ដូរម្នាក់នោះ ពោលពាក្យសរសើរនាងមិនដាច់ពីមាត់ ទោះបីរបស់របរខ្លួនមានការខូចខាតក៏ដោយ ។

រឿង​នឹកស្មាន​មិន​ដល់ ក្រោយពេល ឱក សុគន្ធ​កញ្ញា ជិះ​រថយន្ត​ប៉ះពារ​កន្លែង​អ្នកលក់​ទុរេន​នៅ​កំពត​

P9

រឿង​នឹកស្មាន​មិន​ដល់ ក្រោយពេល ឱក សុគន្ធ​កញ្ញា ជិះ​រថយន្ត​ប៉ះពារ​កន្លែង​អ្នកលក់​ទុរេន​នៅ​កំពត​

រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងមក ដែលគ្មានអ្នកណាដឹងឡើយ ទើបតែកាលពីព្រឹកមិញនេះ តាមរយៈប៉ុស្តិ៍វិទ្យុមហាជន FM 95.30 មានស្រី្តម្នាក់ដែលអះអាងថាខ្លួនជាអាជីវករដែលទទួលរងការខូចខាតខាងលើ បានចុចហៅចូលក្នុងកម្មវិធីប៉ុស្តិ៍វិទ្យុនោះ ហើយបានលើកនិយាយរឿងនេះឡើងថា «កាលពីថ្ងៃអាទិត្យមុន រថយន្តរបស់តារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា បានបើកជ្រុលមកប៉ះពារតូបលក់ដូររបស់គាត់ ធ្វើឱ្យរងការខូចខាតតិចតួច ប៉ុន្តែអ្វីដែលធ្វើឱ្យគាត់ភ្ញាក់ផ្អើលខ្លាំងនោះ គឺតារាចម្រៀងរូបនេះមិនបានរត់គេចទៅណាទេ ដោយរង់ចាំជួបម្ចាស់ដើម្បីទទួលខុសត្រូវលើទង្វើរបស់ខ្លួន» ។

រឿង​នឹកស្មាន​មិន​ដល់ ក្រោយពេល ឱក សុគន្ធ​កញ្ញា ជិះ​រថយន្ត​ប៉ះពារ​កន្លែង​អ្នកលក់​ទុរេន​នៅ​កំពត​

ស្ត្រីជាអាជីវករបានឱ្យដឹងថា «ពេលដែលមានការប៉ះពារនោះ គាត់មិននៅចាំកន្លែងតូបទេ គឺទៅក្រោយឯណោះ លុះពេលចេញមកខាងមុខវិញ ស្រាប់តែឃើញរថយន្តរបស់ ឱក សុគន្ធកញ្ញា ចតនៅក្បែរតូបលក់អត់ទៅណាទេ ដោយនៅចាំជួប និង ចាំលើកដៃសំពះសុំទោសគាត់» ។ ស្ត្រីជាជីវករបន្តទៀតថា «គ្រានោះដែរតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ជូនលុយ ៥០ ដុល្លារមកបន្ថែមទៀត ទុកជាសំណងនូវការខូចខាតនោះផងដែរ» ។

រឿង​នឹកស្មាន​មិន​ដល់ ក្រោយពេល ឱក សុគន្ធ​កញ្ញា ជិះ​រថយន្ត​ប៉ះពារ​កន្លែង​អ្នកលក់​ទុរេន​នៅ​កំពត​

នេះជាទង្វើទទួលខុសត្រូវ និង ជាសន្តានចិត្តដ៏ល្អមួយរបស់តារាចម្រៀងរូបនេះមានចំពោះម្ចាស់តូបលក់ដូរខាងលើ ដែលទង្វើនេះហើយធ្វើឱ្យអាជីវករលក់ផ្លែទុរ៉េនមិនអាចមើលរំលងបាន ។ ស្ត្រីជាជីវករនោះក៏បានពោលជាចុងក្រោយដែរថា តើទៅរកឯណាបានមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ដូច្នេះ ។

រឿង​នឹកស្មាន​មិន​ដល់ ក្រោយពេល ឱក សុគន្ធ​កញ្ញា ជិះ​រថយន្ត​ប៉ះពារ​កន្លែង​អ្នកលក់​ទុរេន​នៅ​កំពត​

ទាក់ទងនឹងរឿងរ៉ាវនេះដែរ «ប្រជាប្រិយ» ក៏បានទាក់ទងសួរនាំទៅតារាចម្រៀង ឱក សុគន្ធកញ្ញា ដែរ តែមិនមានការឆ្លើយឆ្លងឡើយ ព្រោះអត់បានលើកទូរស័ព្ទ ៕ សាកល

រឿង​នឹកស្មាន​មិន​ដល់ ក្រោយពេល ឱក សុគន្ធ​កញ្ញា ជិះ​រថយន្ត​ប៉ះពារ​កន្លែង​អ្នកលក់​ទុរេន​នៅ​កំពត​