មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​

6 Videos


ក្រោយពីលែងលះភរិយា ភិន សុដាលីស ដាច់ស្រេចជាផ្លូវកាបន្ទាប់ពីតុលាការបរាជ័យក្នុងការផ្សះផ្សាអ្នកទាំងពីររួចមក ពេលនេះ ប៉ែន ចំរុង បានបញ្ចេញសារមួយឃ្លានិយាយពីមនុស្សស្រី ក្នុងអត្ថន័យគួរឱ្យចាប់អារម្មណ៍ក្រៃលែង ។

មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​

P9

មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​

ក្នុងគណនីទំព័រទំនាក់ទំនងសង្គមជាផ្លូវការរបស់ខ្លួន ប៉ែន ចំរុង បានបញ្ចេញសារថ្លែងពីមនុស្សស្រីឱ្យដឹងថា «មនុស្សស្រីដែលមើលទៅស្អាតមិនប្រាកដថាមិនពិសពុល ហើយពិសពុលមិនប្រាកដថាអាក្រក់ទាំងអស់ដែរ មានតែការប្រុងប្រយ័ត្នគ្រប់ពេល ទើបរស់នៅបានសុខ» ។ «ធ្វើស្លូតគេធ្វើបាប ធ្វើកាចគេស្អប់ តើត្រូវរស់ដើម្បីអ្នកណា?!» ។

មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​

តាំងពីលោកដាច់ចិត្តដាក់ពាក្យលែងលះ និង ក្រោយពេលលែងលះភរិយាបានសម្រេចជាផ្លូវការ ប៉ែន ចំរុង ទទួលបានការខឹងសម្បា និង ជេរប្រមាថយ៉ាងខ្លាំងពីមហាជន ដែលមានមតិជាច្រើនបានដាក់បន្ទុកទៅលើតារាសម្ដែងរូបនេះថាជាបុរសមិនទទួលខុសត្រូវចំពោះគ្រួសារ ជាពិសេសគឺដាច់ចិត្តបំផុតចំពោះកូនស្រីដែមិនទាន់បានឃើញពន្លឺថ្ងៃនោះ ៕ ភូមិន្ទ

មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​

អត្ថបទពាក់ព័ន្ធ៖ ភិន សុ​ដា​លី​ស បដិសេធ​ការផ្តល់​អាហារកិច្ច​ដល់​កូន​នាង​ពី​ ប៉ែន ចំ​រ៉ុង​ ​

ចៅក្រមសាលាដំបូងបានសម្រេចចេញសាលក្រមលែងលះជាផ្លូវការឲ្យដល់ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស នៅល្ងាចថ្ងៃទី ២០ ខែកក្កដា រួចហើយបន្ទាប់ពីធ្វើការសម្រុះសម្រួលជាច្រើនលើកច្រើន សារ មិនទទួលបានលទ្ធផលរួចមក ។

ជុំវិញខ្លឹមសារលំអិតនៃសាលក្រមក្នុង រឿងបណ្ដឹងលែងលះភរិយា របស់តារាសម្ដែង លោក ប៉ែន ចំរ៉ុង នេះ មិនត្រូវបានទម្លាយឲ្យដឹងនោះទេ ព្រោះទាក់ទៅនឹងសិទ្ធិបុគ្គល ។ ហើយការធ្វើសវនការ ត្រូវបានធ្វើឡើងក្នុងបន្ទប់របស់លោកចៅក្រម ដោយមិនបានធ្វើនៅ ក្នុងបន្ទប់កាត់ក្ដី ជាសាធារណៈ នោះដែរ ។

មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​

ទោះបីជា មិនមានការ បកស្រាយលំអិត ស្ដីពីសាលក្រមនេះ ព្រោះជាសិទ្ធិបុគ្គល និង ជាសំណុំ រឿងរដ្ឋបវេណីក្ដី តែបើតាមប្រភពពីអ្នកដែលជិតស្និទ្ធនឹងតារាសម្ដែង ភិន សុដាលីស បាន ទម្លាយថា លោក ប៉ែន ចំរ៉ុង ដែលជាប្ដីហេងស៊យចង់ផ្គត់ផ្គង់ និងផ្ដល់អាហារកិច្ចដល់កូន របស់ ភិន សុដាលីសនៅ ពេលកូននេះប្រសូត្រមក ប៉ុន្តែ ភិន សុដាលីស បានបដិសេធមិនទទួលយកអាហារកិច្ចពីលោក ប៉ែន ចំរ៉ុង ឡើយ ។

មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​

ថ្មីៗនេះភិន សុដាលីស បានក្លាយជានាយកប្រតិបត្តិផលិតកម្មមហាហង្សហើយ ដោយឪពុក របស់នាងគឺលោក អ៊ិន សុភិន បានផ្តល់តួនាទីនេះដល់កូនស្រីជាការលើកទឹកចិត្តនាង ។ ក្រោយបណ្តឹងលែងលះបានដល់ដៃតុលាការ តារាសម្តែង ភិន សុដាលីស ក៏បានវិលទៅរស់ នៅជួបជុំក្រុមគ្រួសារឪពុកម្តាយនាងវិញក្រោយមិនអាចផ្សះផ្សាជាមួយប្តីឥតខាន់ស្លាលោក ប៉ែន ចំរ៉ុង មក ។ នាងបានវិលមករស់នៅផ្ទះវិញរយៈពេលជាងមួយខែមកហើយពោលគឺក្រោយពេលបណ្តឹងលែង លះដែលប្តឹងដោយប៉ែន ចំរ៉ុងបានដល់ដៃតុលាការ ។

មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​

រហូតមកដល់ពេលនេះភិន សុដាលីស មានផ្ទៃពោះចំនួន ៧ ខែហើយ ហើយកូនក្នុងផ្ទៃរបស់នាង គឺជាកូនស្រី ។ ដើម្បី ជាការលើកទឹកចិត្តឪពុករបស់នាងគឺ លោកអ៊ិន សុភិន បានផ្តល់តួនាទីជានាយក ប្រតិបត្តិ ដល់កូនស្រីដែលលោករំពឹងថា នាងនឹងមានការងារច្បាស់លាស់អាចបន្លប់ទុក្ខព្រួយ និង មាន ប្រភពចំណូលមួយសមរម្យ ។

មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​

គួររំលឹកថាទាំងពេលដែលប៉ែន ចំរ៉ុង និង ភិន សុដាលីស ស្រឡាញ់គ្នាក៏ល្បីល្បាញ និងមានការ ភ្ញាក់ផ្អើលជាខ្លាំងលុះដល់ពេលអ្នកទាំងពីរបែកបាក់គ្នាក៏កាន់តែល្បីនិងទទួលបានការចាប់អារម្មណ៍ខ្លាំងជាងមុនទៅទៀតដោយក្នុងនោះភាគច្រើនគេនាំគ្នាបន្ទោសខាងប្រុសហើយអាណិតខាងស្រីជាខ្លាំង ។

មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​

គេនៅតែមិនអស់មិនហើយនៅក្នុងចិត្តព្រោះតែស្នេហាដំបូងរបស់ប៉ែន ចំរ៉ុង និង ភិន សុដាលីស ធ្វើឲ្យកក្រើកក្នុងអារម្មណ៍មហាជនដោយយល់ថាអ្នកទាំងពីរចេះស្រឡាញ់គ្នាយ៉ាងប្តូរផ្តាច់ធ្វើឲ្យគេអាណិតហើយនាំគ្នាជូនពរឲ្យចេះថែរក្សាគ្នាជារៀងរហូត។តែផ្ទុយទៅវិញមិនទាន់បានប៉ុន្មានផងគឺក្នុងពេលដែល ភិន សុដាលីសកំពុងមានផ្ទៃពោះបែរជា ប៉ែន ចំរ៉ុងដោះដៃធ្វើការប្តឹងលែងលះនាងកណ្តាលទី ។

មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​

គេមិននឹកស្មានថាចិត្តរបស់ ប៉ែន ចំរ៉ុង ដាច់ដល់ថ្នាក់នេះសោះពេលឡើងបង្ហាញពីទឹកចិត្តនៅ លើកញ្ចក់ទូរទស្សន៍កន្លងទៅសុទ្ធតែឲ្យនាងសើចច្រើនជាងយំ,សន្យារក្សាក្តីស្នេហ៍ឲ្យយូរអង្វែង…តែបែរជាក្បត់ពាក្យសន្យាទៅវិញ? ៕ ដេវីត

មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​