កម្ពុជា បញ្ជូន៥ប្រភេទកីឡាទៅប្រកួតកីឡាសិស្សអាស៊ាន នៅថៃ

បន្ទាប់ពីបានបង្កើតកំណត់ត្រាជាប្រវត្តិសាស្រ្ត នៅក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១៨ ឆ្នាំ២០១៦ នៅប្រទេសសិង្ហបុរី តាមរយៈការឈ្នះបានមេដាយមាស៤ ប្រាក់១ និងសំរឹទ្ធ២ កាលពីពេលថ្មីៗនេះ កម្ពុជា បានសម្រេចបញ្ជូនប្រភេទកីឡាចំនួន៥ទៀត ទៅចូលរួមការប្រកួតកីឡាសិស្សអាស៊ាន លើកទី៨ ឆ្នាំ២០១៦(The 8th ASEAN School Games 2016) ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃព្រហស្បតិ៍នេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែកក្កដា នៅប្រទេសថៃ។

mm1

ប្រភេទកីឡាទាំង៥ ដែលកម្ពុជា បានបញ្ជូលទៅចូលរួមការប្រកួតកីឡាសិស្សអាស៊ាននេះ រួមមានកីឡាអត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ វាយសី និងវាយកូនបាល់ ប៉ុន្តែប្រភេទកីឡាប៉េតង់ ដែលឈ្នះបានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ២ បន្ថែមទៅលើការឈ្នះបានមេដាយមាស១ ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន នៅសិង្ហបុរី នោះ មិនត្រូវបានបញ្ជូនឲ្យចូលរួមនោះទេ។

The-8th-ASEAN-School-Games-2016

យ៉ាងណាក៏ដោយ លោក ព្រំ ប៊ុណ្ណយី ដែលជានាយបេសកកម្មរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍នេះបានថ្លែងថា កម្ពុជាមានជំនឿចិត្តខ្លាំងក្នុងការដណ្ដើមមេដាយ ក្នុងការប្រកួតនេះ ព្រោះកីឡាវ័យក្មេង របស់កម្ពុជាមានសក្ដានុពលខ្លាំង និង ហ្វឹកហាត់ត្រៀមខ្លួនបានល្អ។ ចំណែកគ្រូបង្វឹក និងថ្នាក់ដឹកនាំតាមប្រភេទកីឡានីមួយៗ សុទ្ធតែមានទំនុកចិត្តខ្ពស់ ទៅលើការខិតខំហ្វឹកហាត់របស់អត្តពលិករបស់ខ្លួន ក្នុងការប្រជែងយកមេដាយលើកនេះ។

សម្រាប់ការចេញទៅប្រកួតកីឡាសិស្សអាស៊ាននេះ កីឡាវាយកូនឃ្លីលើតុមានកីឡាករ៤នាក់ និងកីឡាការិនី១នាក់ ដែលពួកគេនឹងប្រកួតលើវិញ្ញាសា១នាក់ទល់១នាក់បុរស ២នាក់ទល់២នាក់បុរស ប្រកួតជាក្រុមបុរស និងប្រកួតជាក្រុមចម្រុះ(Team Mix)។ រីឯកីឡាវាយកូនបាល់មានកីឡាករ៤នាក់ដោយពួកគេនឹងប្រកួតវិញ្ញាសា១នាក់ទល់១នាក់បុរស ២នាក់ទល់ ២នាក់បុរស និងប្រកួតជាក្រុមបុរស ។

ចំណែកកីឡាហែលទឹក មានកីឡាករ២នាក និង កីឡាការិនី២នាក់ ហើយពួកគេបនឹងប្រកួតលើវិញ្ញាសាហែលរបៀបសេរីបុរសចម្ងាយ៥០ម៉ែត្រ ហែលមេអំបៅបុរសចម្ងាយ៥០ម៉ែត្រ ហែលរបៀបកង្កែបបុរសចម្ងាយ៥០ម៉ែត្រចម្ងាយ១០០ម៉ែត្រ និងចម្ងាយ២០០ម៉ែត្រឯផ្នែកនារីមានការប្រកួតលើវិញ្ញាសា៥០ម៉ែត្រ និង១០០ម៉ែត្រហែលរបៀបសេរី ហែលរបៀបកង្កែបចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ។ ចំពោះកីឡាវាយសីមានកីឡាករ៤នាក់ និងកីឡាការិនី២នាក់ដែលប្រកួតលើវិញ្ញាសាវាយគូបុរស វាយ ទោល បុរស វាយ គូនារី វាយទោលនារី ប្រកួតជាក្រុមបុរស និងប្រកួតជាក្រុមចម្រុះ(Team Mix)៕

The post កម្ពុជា បញ្ជូន៥ប្រភេទកីឡាទៅប្រកួតកីឡាសិស្សអាស៊ាន នៅថៃ appeared first on CamboSport.