Stoke ដាក់ថ្លៃ ១៣លានផោនទិញខ្សែបម្រើ Allen ពី Liverpool

ក្លិប Stoke City បានដាក់ដេញថ្លៃតម្លៃខ្លួន ១៣លានផោនសម្រាប់ខ្សែបម្រើអន្តរជាតិ វែល៍ របស់ក្លិបហង្សក្រហម Liverpool គឺកីឡាករ Joe Allen។

Joe-Allenft16

កីឡាករវ័យ ២៦ឆ្នាំរូបនេះ ដែលនៅសល់កុងត្រាមួយឆ្នាំទៀត ក៏ជាគោលដៅសម្រាប់ក្លិបគូរសត្រូវនៅ Premier League គឺក្លិប Swansea City ផងដែរ ដែលកីឡាករនេះបានចាកចេញទៅ កីឡដ្ឋាន Anfield កាលពីឆ្នាំ ២០១។
ថ្វីបើបានចូលលេងតែ ៨ប្រកួតប៉ុណ្ណោះកាលពីរដូវកាលមុន Allen ក៏បានជាប់ឈ្មោះសម្រាប់ជម្រើសជាតិ វែល ចូលលេង Euro ២០១៦ ផងដែរ។

Allen ដែលបច្ចុប្បន្នកំពុងឈប់សម្រាកលំហែកាយ ចង់បានអនាគតរបស់គេ មានដំណោះស្រាយលេងនារដូវក្តៅនេះ៕

The post Stoke ដាក់ថ្លៃ ១៣លានផោនទិញខ្សែបម្រើ Allen ពី Liverpool appeared first on CamboSport.