១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង

គេហទំព័របរទេសមួយបានប្រមូលផ្ដុំកម្រងរូបភាពជាច្រើន ដែលបង្ហាញឲ្យឃើញពីសន្តានចិត្តដ៏ល្អ គួរឲ្យស្ញប់ស្ញែងរបស់មនុស្សចំពោះអ្នកដទៃ នៅជុំវិញពិភពលោក ដែលឃើញហើយពិតជាធ្វើឲ្យអ្នក ចង់ប្រព្រឹត្តិតែអំពើល្អជាក់ជាមិនខាន។

១) បុរសម្នាក់ទិញសត្វអណ្ដើកជាច្រើនក្បាលពីផ្សារ រួចយកទៅលែងនៅសមុទ្រ

១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង

២) ប៉ូលិសម្នាក់បាននិយាយលួងលោមបុរសម្នាក់មិនឲ្យធ្វើអត្តឃាត…. ៨ឆ្នាំក្រោយមក បុរសរូបនោះបានផ្តល់ពានរង្វាន់ឲ្យប៉ូលិសនោះ នៅឯអង្គការមិនរកកម្រៃមួយ មានឈ្មោះថា «American Foundation Of Suicide»

១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង

៣) ក្មេងប្រុសដ៏ក្លាហានម្នាក់ប្រថុយជីវិត ដើម្បីជួយសង្គ្រោះកូនក្ដាន់តូចមួយក្បាលចេញពីទឹកជំនន់ នៅក្នុងប្រទេសបង់ក្លាដេស

១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង

៤) បុរស២នាក់ជួយកាត់ស្មៅឲ្យដទៃ ជាពិសេសមនុស្សចាស់ជរាដែលមិនអាច ឬគ្មានសមត្ថភាពធ្វើ

១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង

៥) បុរសម្នាក់ឲ្យស្បែកជើងគាត់ទៅក្មេងស្រីអនាថាម្នាក់ នៅក្នុងទីក្រុង Rio De Janeiro ប្រទេសប្រេស៊ីល

១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង

៦) អ្នកបម្រើជនជាតិប៉ាគីស្ថានបញ្ចុកអាហារជនអនាថាម្នាក់ ដែលមិនអាចប្រើដៃកាន់អាហារហូបបាន

១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង

៧) ក្នុងអំឡុងពេលការតវ៉ាមួយនៅក្នុងប្រទេសប្រេស៊ីល មន្ត្រីប៉ូលិសម្នាក់បាននិយាយថា «កុំបង្ករឿងឲ្យសោះ… កុំបង្ករឿងក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំ» មិនយូរប៉ុន្មានក្រុមអ្នកតវ៉ាបានធ្វើឲ្យប៉ូលិសរូបនោះភ្ញាក់ផ្អើលតែម្ដង

១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង

៨) បុគ្គលិកម្នាក់ដោះឆត្រចេញពីតុ រួចជួយបាំងឲ្យបុរសចំណាស់ម្នាក់ដើរទៅរថយន្ត ខណៈមេឃកំពុងភ្លៀងខ្លាំង

១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង

៩) ជារៀងរាល់ល្ងាច បុរសម្នាក់នេះនាំយកសត្វសុនខរបស់គាត់ ទៅងូតទឹកបឹងមួយកន្លែង ដោយសារតែទឹកអាចជួយកាត់បន្ថយការឈឺចាប់ របស់សត្វសុនខគាត់បាន

១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង

១០) កូនកំលោះក្រមុំជនជាតិតួកគីមួយគូ ចែកអាហារឲ្យជនភៀសខ្លួនចំនួន ៤ពាន់នាក់ នៅក្នុងថ្ងៃមង្គលការរបស់ពួកគេ

១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង

១១) អ្នកបើកបររថយន្តក្រុងម្នាក់ចុះពីលើរថយន្តដែលកំពុងដឹកអ្នកដំណើរពេញរថយន្ត ដើម្បីជួយក្មេងស្រីដែលកំពុងយំម្នាក់

១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង

១២) មនុស្សជាច្រើនជួយគ្នារុញរថភ្លើងមួយគ្រឿងដើម្បីជួយសង្គ្រោះមនុស្សម្នាក់ ដែលជាប់នៅក្រោមរថភ្លើងនោះ

១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង

១៣) ប៉ូលិសម្នាក់អោបសមាជិកថ្មីក្នុងគ្រួសាររបស់គាត់

១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង

១៤) បុរស២នាក់ Surprise បុរសអនាថាម្នាក់ ជាមួយនឹងអាហារ និងអំណោយមួយចំនួនក្នុងថ្ងៃបុណ្យណូអែល

១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង

១៥) ប៉ូលិសជប៉ុនជួយហ្វូងសត្វទាដើរឆ្លងផ្លូវ

១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង

ប្រភព៖ sabay

  • ១៥សន្លឹក បង្ហាញ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​មនុស្ស គួរ​ឲ្យ​ស្ញប់ស្ញែង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: