បួន​យ៉ាង​ដែល​អ្នក​បាន​ធ្វើ​ហើយ​យល់​ថា​ជីវិត​មាន​ន័យ​

ពាក្យចាស់លោកពោលថា « កើតមកមួយជាតិធាតុមួយចាន » អ៊ីចឹងហើយបើសិនជាមានឱកាសអាចសាកល្បងធ្វើអ្វីដែលអស្ចារ្យគួរតែកុំបដិសេធអីព្រោះអ្នកដទៃអាចធ្វើបានយើងក៏ធ្វើបានដែរចៀសវាងមានការស្ដាយក្រោយ។ ខាងក្រោមនេះជាបទពិសោធន៍ជីវិតដ៏រីករាយដែលអ្នកគួរតែសាកល្បងធ្វើត្រឹមតែម្តងក្នុងមួយជីវិតក៏បានដែរ។

១.លោតឆ័ត្រយោង៖ វាហាក់ដូចជាគួរឲ្យខ្លាចនឹងគ្រោះថ្នាក់ប៉ុន្តែពេលដែលលោតហើយទើបដឹងថាវាមិនគួរឲ្យខ្លាចដល់ថ្នាក់ហ្នឹងទេ អ្នកអាចស្រូបយកខ្យល់ដ៏បរិសុទ្ធក្នុងលំហអាកាសដ៏ធំល្វឹងល្វើយ និងមើលឃើញទេសភាពពីលើមេឃយ៉ាងស្រស់ស្អាត។ វាពិតជារំភើបរហូតរកពាក្យអ្វីមកពណ៌នាមិនបាន បន្ទាប់ពីបានលោតឆ័ត្រយោង ទាល់តែបានសាកបានដឹងថាជីវិតពិតជាអស្ចារ្យមែនទែន។

បួន​យ៉ាង​ដែល​អ្នក​បាន​ធ្វើ​ហើយ​យល់​ថា​ជីវិត​មាន​ន័យ​

២.ជិះរទេះភ្លើងហោះ៖ គ្រាន់តែឃើញរទេះភ្លើងហោះហ្នឹងភ្លាមផើតពោះមុនបាត់ តែគេបានបង្កើតល្បែងកម្សាន្តនេះឡើងដើម្បីធ្វើឲ្យមនុស្សមានភាពក្លាហានទោះបីជាខ្លាចក៏ត្រូវហ៊ានជម្នះដែរ។ វាមិនត្រឹមតែធ្វើឲ្យអ្នកសប្បាយរីករាយនោះទេ ពេលដែលជិះអ្នកអាចស្រែកលាន់បែកអាកាសនិងភ្លេចអស់ទុក្ខកង្វល់ពីខួរក្បាលបោះចោលទៅតាមសំឡេងអ្នកឲ្យអស់។

បួន​យ៉ាង​ដែល​អ្នក​បាន​ធ្វើ​ហើយ​យល់​ថា​ជីវិត​មាន​ន័យ​

៣.លោត Bungee ការលោត Bungee គ្រាន់តែមើលគេលោតក៏អស់ព្រលឹងជំនួសដែរ តែតាមពិតទៅវាភ័យតែមួយភ្លែតទេពេលលោត។ ដោយសារតែពេលលោតគឺសំយុងក្បាលចុះមកមុនធ្វើឲ្យឈាមហូរបញ្ច្រាសដល់ពេលអ្នកធ្លាក់ដល់ក្រោមនឹងមានអារម្មណ៍ថាខ្លួនស្រាលដូចសំឡីអ៊ីចឹង។

បួន​យ៉ាង​ដែល​អ្នក​បាន​ធ្វើ​ហើយ​យល់​ថា​ជីវិត​មាន​ន័យ​

៤.ជប់លៀងឆ្កួតៗម៉ាអស់ដៃជាមួយមិត្តជិតស្និទ្ធបំផុត៖ គ្មានពិធីជួបជុំណាដែលមិនចប់តែសំខាន់ធ្លាប់ជប់លៀងបែបឆ្កួតខ្លាំងបំផុតជាមួយមិត្តភក្តិជិតស្និទ្ធរបស់អ្នកហើយឬនៅ? អាចនិយាយថាជាការជួបជុំញ៉ាំអី មានគ្រឿងស្រវឹងបន្តិចបន្តួចធ្វើនៅផ្ទះ បន្ទប់ខារ៉ាអូខេ ឬនៅក្នុងក្លឹបជាដើម ផ្ដោតសំខាន់គឺកម្មវិធីហ្នឹងត្រូវតែចេញចារឹកពិតរបស់គ្នាទៅវិញទៅមកអត់លាក់។ អ្នកអាចស្រែកច្រៀងឲ្យខ្លាំងៗ និងរាំក្រឡុកស្ទើតែជ្រុះក្បាលហ្មង។ ការជប់លៀងមួយនេះនឹងក្លាយជាការចងចាំដ៏ល្អមិនអាចបំភ្លេចបានពេញមួយជីវិតរបស់អ្នក ឲ្យតែនឹកឃើញគឺដឹងតែសើចម្នាក់ក៏មានដែរ៕

បួន​យ៉ាង​ដែល​អ្នក​បាន​ធ្វើ​ហើយ​យល់​ថា​ជីវិត​មាន​ន័យ​

ប្រភព៖ sabay

  • បួន​យ៉ាង​ដែល​អ្នក​បាន​ធ្វើ​ហើយ​យល់​ថា​ជីវិត​មាន​ន័យ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: