ក្រសួង​អភិវឌ្ឍន៍​ជនបទ​ជ្រើស​រើស​មន្ត្រី​រាជការ​ស៊ីវិល ១០៤​នាក់

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការជ្រើសរើសមន្ត្រីប្រភេទ “ក” ចំនួន១០៤រូប ក្នុងនោះ នៅទីស្ដីការចំនួន២៩រូប និងតាមមន្ទីរ៧៥រូប។

ក្រសួង​អភិវឌ្ឍន៍​ជនបទ​ជ្រើស​រើស​មន្ត្រី​រាជការ​ស៊ីវិល ១០៤​នាក់

លក្ខខណ្ឌ៖

១. ត្រូវមានសញ្ជាតិខ្មែរ
២. ត្រូវមានអាយុចន្លោះពី១៨ឆ្នាំ ដល់ ៣០ឆ្នាំ
៣. ត្រូវមានសញ្ញាប័ត្របរិញ្ញាបត្រ ឬសញ្ញាប័ត្រសមមូល

សំណុំលិខិតនៃការដាក់ពាក្យ៖

១. ពាក្យសុំចុះឈ្មោះប្រឡង (១ ច្បាប់)
២. សេចក្ដីចម្លងសញ្ញាប័ត្រដោយមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច (១ ច្បាប់)
៣. ជីវប្រវត្តិរូបសង្ខេបមានបិទរូបថត (៤ គុណ ៦) (២ ច្បាប់)
៤. សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត (១ ច្បាប់)
៥. សលាកបត្រឯកត្តជន (៣ ច្បាប់)
៦. កិច្ចសន្យាបម្រើការងារក្រសួង (៣ ច្បាប់)
៧. បង្កាន់ដៃបង់ប្រាក់សុំសិទ្ធិប្រឡង (២ ច្បាប់)
៨. រូបថតថ្មី ៤ គុណ ៦ ថតចំពីមុខ (២ សន្លឹក)

ទីកន្លែង និងកាលបរិច្ឆេទ ឈប់ទទួលពាក្យ៖

បេក្ខជនទាំងអស់អាចមកទិញ និងដាក់ពាក្យចាប់ពីថ្ងៃនេះតទៅ រហូតដល់ ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃក្រសួងអភិវឌ្ឍន៍ជនបទ។

ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ក្រសួង​អភិវឌ្ឍន៍​ជនបទ​ជ្រើស​រើស​មន្ត្រី​រាជការ​ស៊ីវិល ១០៤​នាក់

ប្រភព ៖ sabay

  • ក្រសួង​អភិវឌ្ឍន៍​ជនបទ​ជ្រើស​រើស​មន្ត្រី​រាជការ​ស៊ីវិល ១០៤​នាក់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: