Klopp ​ប្រាប់​មូលហេតុ ដែល​ឲ្យ​អ្នកចាំទី​ ឡើង​ធ្វើ​ខ្សែ​ប្រយុទ្ធ​យប់​មិញ

Jurgen Klopp ​អ្នកចាត់ការ​ក្រុម​ Liverpool បាន​ពន្យល់​ប្រាប់​ហេតុផល​ ដែល​លោក​ដាក់​អ្នកចាំទី​វ័យ​១៨​ឆ្នាំ​ Shamal George ​ឲ្យ​​​ឡើង​​​លេង​ខ្សែ​ប្រយុទ្ធ​ អំឡុង​ការ​​ប្រកួត​មិត្តភាព​ឈ្នះ​ Huddersfield Town ២-០ កាល​ពី​យប់​មិញ។

 

Klopp ​ប្រាប់​មូលហេតុ ដែល​ឲ្យ​អ្នកចាំទី​ ឡើង​ធ្វើ​ខ្សែ​ប្រយុទ្ធ​យប់​មិញ

Jurgen Klopp ​អ្នកចាត់ការ​ក្រុម​ Liverpool

 

ដោយសារ​កីឡាករ​បម្រុង​​បាន​ដូរ​ចូល​នៅ​តង់​ទី​២​​អស់​ហើយ​ ​ខណៈ​ដែល​ខ្សែ​បម្រើ​ Lucas ​បាន​រង​របួស​សរសៃពួរ​នៅ​តង់​ទី​២​ នាទី​៦៧​​ទៀត​នោះ​ Klopp បាន​សម្រេច​ចិត្ត​​ដាក់​អ្នកចាំទី George ឲ្យ​លេង​​នៅ​តំបន់​ប្រយុទ្ធ​​ចាប់​ដៃ​គូ​គ្នា​ជាមួយ​ Danny Ings។

 

Klopp ​ប្រាប់​មូលហេតុ ដែល​ឲ្យ​អ្នកចាំទី​ ឡើង​ធ្វើ​ខ្សែ​ប្រយុទ្ធ​យប់​មិញ

Shamal George (ឆ្វេង) អ្នកចាំទី​​ក្រុម​ Liverpool ឡើង​លេង​ខ្សែ​ប្រយុទ្ធ​យប់​មិញ

 

ឆ្លើយ​តប​ទៅ​នឹង​ចម្ងល់​ជា​ច្រើន​ Klopp បាន​និយាយ​ថា៖ “ខ្ញុំ​បាន​រៀប​ចំ​ប្រព័ន្ធ​លេង​កីឡាករ​តែ​១០​នាក់​ទៅ​ហើយ​ ប៉ុន្តែ​កីឡាករ​បម្រុង​ដែល​ដូរ​ចេញ​ទាំង​អស់​ ​បាន​​ស្រែក​ប្រាប់​ខ្ញុំ​ថា…ឆាប់​ឡើង​ យើង​នៅ​មាន​ George ម្នាក់​ទៀត។ ដូច្នេះ​យើង​ក៏​បាន​ប្ដូរ​គាត់​ចូល”។

 

Klopp ​ប្រាប់​មូលហេតុ ដែល​ឲ្យ​អ្នកចាំទី​ ឡើង​ធ្វើ​ខ្សែ​ប្រយុទ្ធ​យប់​មិញ

 

បន្ទាប់​ពី​ចូល​លេង​ធ្វើ​ខ្សែ​ប្រយុទ្ធ George ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ ហើយ​នៅ​នាទី​៨៩ Liverpool បាន​បាល់​ពិន័យ​១១​ម៉ែត្រ ខណៈ​ដែល​អ្នកគាំទ្រ​ បាន​ស្រែក​​ស្នើ​ឲ្យ​អ្នកចាំទី​រូប​នេះ​ ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ ប៉ុន្តែ​ Klopp បាន​សម្រេច​ចិត្ត​ឲ្យ​​ខ្សែ​ការពារ​ Alberto Moreno ​ជា​អ្នក​ស៊ុត​វិញ​​ ដោយ​លើក​ហេតុ​ផល​ថា ត្រូវ​តែ​​បង្ហាញ​ការ​គោរព​ដល់​គូ​ប្រកួត៕

 

Klopp ​ប្រាប់​មូលហេតុ ដែល​ឲ្យ​អ្នកចាំទី​ ឡើង​ធ្វើ​ខ្សែ​ប្រយុទ្ធ​យប់​មិញ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ SkySports