ក្រុមហ៊ុន​ចិន Bina Technology ​ទាមទារ​បុគ្គលិក​ឲ្យ​គប់​ទូរស័ព្ទ iPhone ចោល​

6 Videos


កាលពីពេលថ្មីៗនេះ មានហេតុការណ៍បង្កភាពភ្ញាក់ផ្អើលមួយ ក្រោយពីក្រុមហ៊ុនចិន Bina Technology ដែលមានទីតាំងនៅស្រុក Zhejuang ប្រទេសចិន បានទាមទារឲ្យរាល់បុគ្គលិកទាំងអស់ គប់ទូរស័ព្ទម៉ាក iPhone កំទេចចោល ។

ក្រុមហ៊ុន​ចិន Bina Technology ​ទាមទារ​បុគ្គលិក​ឲ្យ​គប់​ទូរស័ព្ទ iPhone ចោល​

P9

ក្រុមហ៊ុន​ចិន Bina Technology ​ទាមទារ​បុគ្គលិក​ឲ្យ​គប់​ទូរស័ព្ទ iPhone ចោល​

ហេតុការណ៍នេះបានកើតឡើង ក្រោយពីរូបថតបង្ហាញពីច្បាប់ការងាររបស់ក្រុមហ៊ុន បានបង្ហោះទៅលើប្រព័ន្ធអ៊ីនធឺរណេត ដោយគណនីផ្ទាល់របស់អ្នកគ្រប់គ្រង លោក Zhang Yunlong ។ ច្បាប់ការងារថ្មីរបស់ក្រុមហ៊ុននេះបានចែងថា ក្រុមហ៊ុននឹងទូទាត់សំណងឲ្យរាល់បុគ្គលិកទាំងអស់ គឺសម្រាប់អ្នកប្រើប្រាស់ iPhone 4 នឹងទទួលបាន ១៥០ ដុល្លារ អ្នកប្រើប្រាស់ iPhone 5 នឹងទទួលបាន ២២៥ ដុល្លារ និង អ្នកប្រើប្រាស់ iPhone 6 នឹងទទួលបាន៣៧៥ ដុល្លារ ។

ក្រុមហ៊ុន​ចិន Bina Technology ​ទាមទារ​បុគ្គលិក​ឲ្យ​គប់​ទូរស័ព្ទ iPhone ចោល​

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានគម្រាមបុគ្គលិកថា នឹងបណ្តេញចោលថែមទៀត ប្រសិនបើពួកគេទិញ Iphone 7 នាពេលអនាគតនោះ ។ លោក Zhang បានប្រាប់ពីមូលហេតុដែរថា ការដែលធ្វើច្បាប់បែបនេះ គឺចង់ពង្រឹងសកម្មភាពស្នេហាជាតិ ។ ចុះតើប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ សម្រាប់សកម្មភាពមួយនេះ ? ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)