យន្តហោះ​អណ្ដែត​លើ​សមុទ្រ​បើក​បុក​ស្ពាន​នៅ​សៀង​ហៃ ធ្វើឱ្យ​…​

6 Videos


ម្ស៊ិលម៉ិញនេះយន្តហោះអណ្ដែតលើសមុទ្រ (seaplane) របស់ក្រុមហ៊ុន Joy General Aviation ផ្ទុកអ្នកដំណើរចំនួន ១០ នាក់មួយគ្រឿងបានបុកជាមួយស្ពានលេខ ៧៨៣៥ ក្នុងទីក្រុងសៀងហៃ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ៥ នាក់ ។

យន្តហោះ​អណ្ដែត​លើ​សមុទ្រ​បើក​បុក​ស្ពាន​នៅ​សៀង​ហៃ ធ្វើឱ្យ​…​

P9

យន្តហោះ​អណ្ដែត​លើ​សមុទ្រ​បើក​បុក​ស្ពាន​នៅ​សៀង​ហៃ ធ្វើឱ្យ​…​

តាមប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះអណ្ដែតលើសមុទ្រមួយគ្រឿងនេះបានដឹកភ្ញៀវទេសចរណ៍ចំនួន ១០ នាក់ធ្វើដំណើរចេញពីឆ្នេរសមុទ្រនៃខេត្តជីនសាន (Jinshan) ហើយពេលមកដល់ចំណុចខាងលើយន្តហោះអណ្ដែតលើសមុទ្រឈ្មោះ Cessna 208B Grand Caravan EX មួយគ្រឿងនេះបានបើកបុកជាមួយស្ពានតែម្ដង ។ អ្នកការសែតម្នាក់ឈ្មោះ សង (Song) បាននិយាយឲ្យដឹងថា ខ្លួនបានរុញមនុស្ស ៤ នាក់ចេញពីក្នុងយន្តហោះ បន្ទាប់ពីបានបុកជាមួយស្ពាន ។

យន្តហោះ​អណ្ដែត​លើ​សមុទ្រ​បើក​បុក​ស្ពាន​នៅ​សៀង​ហៃ ធ្វើឱ្យ​…​

គួរបញ្ជាក់ដែរថា យន្តហោះអណ្ដែតលើសមុទ្រឈ្មោះ Cessna 208B Grand Caravan EX ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិក Joy General Aviation មួយគ្រឿងនេះគឺបើកបរដោយបុរសវ័យ ៦៣ ឆ្នាំម្នាក់ដែលមានបទពិសោធន៍ក្នុងការបើកបរយន្តហោះរយៈពេល ៤៣ ឆ្នាំមកហើយ ហើយសម្រាប់អ្នកដំណើរដែលរួចផុតជីវិតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្រ ៕ (ប្រភព៖ សៀងហៃអ៊ីស) កុសល

យន្តហោះ​អណ្ដែត​លើ​សមុទ្រ​បើក​បុក​ស្ពាន​នៅ​សៀង​ហៃ ធ្វើឱ្យ​…​