ដឹង​អត់​ថា ទឹកឃ្មុំ និង​ម្សៅ​សូដា អាច​ព្យាបាល​ជំងឺ​មហារីក​បាន?

ជំងឺមហារីក ត្រូវបានគេស្គាល់ថាជាជំងឺដ៏កាចសាហាវបំផុតមួយនាពេលបច្ចុប្បន្ននេះ តែបើតាមគេហទំព័រសុខភាពមួយបានឲ្យដឹងថា ទឹកឃ្មុំ និងម្សៅសូដា អាចព្យាបាលអ្នកពីជំងឺមហារីកបាន។ ជាតិស្ករ គឺជាអាហារដែលចិញ្ចឹមកោសិកាមហារីក ប៉ុន្តែម្សៅសូដា អាចជួយកាត់បន្ថយជាតិស្ករនៅក្នុងខ្លួន ដើម្បីការពារការរីកលូតលាស់របស់កោសិកាមហារីក ខណៈទឹកឃ្មុំត្រូវបានគេប្រើប្រាស់ដើម្បីរក្សាកោសិកាដែលមានសុខភាពល្អ ឲ្យធ្វើការងារបានយ៉ាងល្អ។ ជាមួយគ្នានេះដែរ ទឹកឃ្មុំនឹងជួយ ម្សៅសូដា ដើម្បីចូលទៅកម្ចាត់កោសិកាមហារីកចេញពីក្នុងខ្លួនរបស់អ្នកថែមទៀតផង។

ដឹង​អត់​ថា ទឹកឃ្មុំ និង​ម្សៅ​សូដា អាច​ព្យាបាល​ជំងឺ​មហារីក​បាន?

ខាងក្រោមនេះគឺជាវិធីសាស្ត្រដ៏សាមញ្ញបំផុតក្នុងការប្រើប្រាស់ ទឹកឃ្មុំ និង ម្សៅសូដា ដើម្បីព្យាបាលជំងឺមហារីក៖

+ តម្រូវការ

– ម្សៅសូដា ១ស្លាបព្រាបាយ
–  ទឹកឃ្មុំ ៣ស្លាបព្រាបាយ
+ របៀបធ្វើ

– ដាក់ម្សៅសូដា ១ស្លាបព្រាបាយទៅក្នុងចានតូចមួយ
-ដាក់បន្ថែមទឹកឃ្មុំ ៣ស្លាបព្រាបាយ រួចកូរឲ្យសព្វ
– កម្ដៅគ្រឿងផ្សំនេះនៅសីតុណ្ហភាពទាប រយៈពេល ១ ទៅ ២ នាទី

+ របៀបប្រើ

ទទួលទាន ៣ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ រយៈពេល៣០ថ្ងៃជាប់ៗគ្នា ក្រោយទទួលទានអាហារពេលព្រឹក ថ្ងៃ និងយប់រួច។ ប៉ុន្តែត្រូវប្រាកដថាអ្នកទទួលទានវាបានទៀងទាត់ សូម្បីតែមួយថ្ងៃក៏មិនអាចអាក់ខានដែរ។ ជាងនេះទៅទៀត អ្នកត្រូវយកចិត្តទុកដាក់លើរបបអាហាររបស់អ្នក ក្នុងអំឡុងពេលទទួលទានវា ដូចជា តមសាច់ ស្ករ និងអាហារដែលធ្វើពីម្សៅ ជាដើម។

នេះគឺជាវិធីសាស្ត្រដ៏សាមញ្ញ និងមានប្រសិទ្ធភាព ដែលអាចការពារជំងឺមហារីកឲ្យចេញឆ្ងាយពីអ្នកបាន។ អ្វីដែលចាំបាច់ទៅទៀតនោះ អ្នកត្រូវតែទៅពិនិត្យមើលសុខភាព ដើម្បីបានដឹងពីប្រសិទ្ធភាពនៃថ្នាំពិសេសនេះ៕

ប្រភព៖ sabay

  • ដឹង​អត់​ថា ទឹកឃ្មុំ និង​ម្សៅ​សូដា អាច​ព្យាបាល​ជំងឺ​មហារីក​បាន?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:សុខភាព
Tags: