នារីម្នាក់ បកស្រាយជាសារធាណៈ ពីគណនីហ្វេសប៊ុកក្លែងក្លាយមួយ ដែលដើរឆបោកលុយអ្នកដទៃ!

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន មនុស្សខិលខូចមួយចំនួនធំ បានឆ្លៀតឱកាសយកបណ្តាញសង្គម ធ្វើជាធ្នាក់ ដើម្បីទាញផលប្រយោជន៍របស់ខ្លួន ដូចជាការកេងបន្លំ និងយករូបថតរបស់នារីៗស្អាត ទៅឆបោកលុយអ្នកដទៃជាដើម។ ក្នុងនោះដែរ ក៏មាននារីម្នាក់ បានបកស្រាយ ពីគណនីហ្វេសប៊ុកមួយ ដែលធ្វើការបោកលុយគេអស់រយៈពេលជាច្រើនឆ្នាំ។

ចំពោះ មាស អានីតា បានប្រាប់មកខ្មែរឡូតថា រូបនាង បានចេញមុខប្រកាស ឲ្យមហាជនបានដឹង ពីគណនីហ្វេសប៊ុកមួយ ឈ្មោះថា Ny Roth ដែលបានយករូបថតរបស់នាងទៅលេង ហើយបានបោកលុយអ្នកដទៃអស់ជាច្រើននាក់។

ក្នុងនោះដែរ មាស អានីតា បានបញ្ជាក់ថា "សូមប្រកាសជាសារធាណៈថា មាន Account មួយចំនួនដែលបានយករូបនាងខ្ញុំផុស និងកំពុងតែប្រើប្រាស់រូបខ្ញុំ និងរូបគ្រួសារ ដើម្បីបោកប្រាស់លុយកាក់ រឺ ទាក់ទងស្នេហាផ្សេងៗ សូមកុំយល់ច្រលំ រូបនាងខ្ញុំ មានកិត្តិយស មានភាពថ្លៃថ្នូរត្រឹមត្រូវ។ រូបនាងខ្ញុំ សូមបដិសេធជាផ្លូវការថា រូបនាងខ្ញុំ មិនទទួលខុសត្រូវចំពោះ Accounts ផ្សេងៗដែលកំពុងប្រើប្រាស់នោះទេ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនាងខ្ញុំ នឹងគ្រួសារនាងផ្ទាល់"រូបនាង ក៏បន្ថែមដែរថា "មុននឹងជឿអ្វី សូមធ្វើការពិចារណាឲ្យ បានច្បាស់លាស់ ហើយក៏សូមអគុណដល់បងៗ និងមិត្តភក្តិ ទាំងអស់ដែលបានផ្តល់ ជាព័ត៌មានឲ្យរូបនាងផងដែរ"។ មួយវិញទៀត រូបនាងមានតែគណនីហ្វេសប៊ុកតែមួយ គឺឈ្មោះ "Meas Anyta"។

យ៉ាងណាមិញ មាស អានីតា ក៏បានរៀបចំសំណុំឯកសារ ដើម្បីធ្វើការប្តឹង ទៅកាន់ក្រសួងមហាផ្ទៃផងដែរ ដើម្បីកុំឲ្យគណនីហ្វេសប៊ុកមួយនេះ ចេះតែដើរបង្ខួចកេរ្តិ៍ឈ្មោះរបស់នាងតទៅទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នារីម្នាក់ បកស្រាយជាសារធាណៈ ពីគណនីហ្វេសប៊ុកក្លែងក្លាយមួយ ដែលដើរឆបោកលុយអ្នកដទៃ!

នារីម្នាក់ បកស្រាយជាសារធាណៈ ពីគណនីហ្វេសប៊ុកក្លែងក្លាយមួយ ដែលដើរឆបោកលុយអ្នកដទៃ!

នារីម្នាក់ បកស្រាយជាសារធាណៈ ពីគណនីហ្វេសប៊ុកក្លែងក្លាយមួយ ដែលដើរឆបោកលុយអ្នកដទៃ!
រូបភាព មាស អានីតា

នារីម្នាក់ បកស្រាយជាសារធាណៈ ពីគណនីហ្វេសប៊ុកក្លែងក្លាយមួយ ដែលដើរឆបោកលុយអ្នកដទៃ!
គណនីហ្វេសប៊ុកក្លែងក្លាយ ដែលដាក់រូបកញ្ញា មាស អានីតា ទៅឆបោកលុយគេ

នារីម្នាក់ បកស្រាយជាសារធាណៈ ពីគណនីហ្វេសប៊ុកក្លែងក្លាយមួយ ដែលដើរឆបោកលុយអ្នកដទៃ!
គណនីហ្វេសប៊ុកពិត របស់ មាស អានីតា