Liverpool ទិញ Klavan ពីក្លិប Augsburg មកពង្រឹងការពារ

ហង្សក្រហម Liverpool បានចុះហត្ថលេខាជាមួយខ្សែការពារកណ្តាលរបស់ក្លិប Augsburg គឺកីឡាករ Ragnar Klavan ក្នុងតម្លៃខ្លួន ៤.២ លានផោននិងបន្ថែមលក្ខខណ្ឌផ្សេងៗទៀត។

Ragnar-Klavan-ft16

កីឡាករវ័យ ៣០ឆ្នាំ ដែលបានបង្ហាញខ្លួន ១០៨ ប្រកួតឲ្យប្រទេស អេស្តូនី បានចុះហត្ថលេខា ៣ ឆ្នាំ និងលេចធ្លោ ជាជម្រើសរបស់គ្រូបង្វឹកលោក Jurgen Klopp សម្រាប់លេងខ្សែការពារខាងឆ្វេងវិញ។
លោក Klopp បានកំណត់កីឡាករសំបូរបទពិសោធន៍ Klavan នេះជាអ្នកមកជំនួស កីឡាករ Kolo Toure ដែលបានចាកចេញពីក្លិបកាលពីចុងរដូវកាលមុន។

Liverpool ត្រូវការពង្រឹងតំបន់ការពារកណ្តាល ខណៈកីឡាករ Martin Skrtel ត្រូវបានលក់ទៅឲ្យក្លិប Fenerbaahce រួមទាំងកីឡាករ Mamadou Sakho និង Joe Gomez កំពុងញាំញីដោយសាររបួស ប៉ុន្តែលោក Klopp បានចុះហត្ថលេខាជាមួយកីឡាករ Joel Matip និង Dejan Lovren សម្រាប់ការពារកណ្តាលនេះហើយ។

Klavan ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍ពេលប្រកួតជាមួយ Liverpool នេះ ក្នុងក្របខណ្ឌ Europa League កាលពីរដូវកាលមុន ត្រៀមខ្លួនសម្រាប់ក្រុម ក្នុងដំណើរទស្សនកិច្ចប្រកួតនៅសហរដ្ឋអាមេរិក៕

The post Liverpool ទិញ Klavan ពីក្លិប Augsburg មកពង្រឹងការពារ appeared first on CamboSport.