សរសៃគុយទាវមានសារធាតុគីមី​ ជិត​៣០​គីឡូក្រាម ត្រូវមន្រ្តី​កាំកុងត្រូល រកឃើញ​នៅផ្សារ​តាំងក្រសាំង​

(កំពង់ធំ)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ ដឹកនាំដោយលោក លៀង សុភា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ សហការជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្ម រួមនិងអាជ្ញាធរមួលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ នៅផ្សារតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយរកឃើញសរសៃគុយទាវ ផ្ទុកសារធាតុគីមីជិត៣០គីឡូក្រាមផងដែរ។

លោក លៀង សុភា ប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ធំ បានបញ្ជាក់ថា គោលបំណងនៃការចុះត្រួតពិនិត្យនេះ មន្រ្ដីជំនាញបានយកចិត្តទុកដាក់ទៅលើផលិតផល ទំនិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករ កំពុងដាក់តាំងលក់នៅតាមតូប ដើម្បីទទួលបាននូវម្ហូបអាហារ ប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព។

លោកបានអះអាងថា តាមរយៈការចុះត្រួតពិនិត្យ នៅទីផ្សារតាំងក្រសាំងនេះ កម្លាំងចម្រុះរបស់លោកបានរកឃើញទំនិញខូចគុណ ដូចជា ទឹកផ្លែឈើ Cham Cham ហួសកាលបរិច្ឆេទ ខូចគុណភាពផលិតនៅប្រទេសកូរ៉េចំនួន១២កេស និង១៥កំប៉ុង ទឹកផ្លែឈើម៉ាក YEN Go ចំនួន០៣កេសផលិតនៅប្រទេសកម្ពុជាទឹកផ្លែឈើម៉ាក DAYDAY ចំនួន៣កេស ហួសកាលបរិច្ឆេទខូចគុណភាព ផលិតនៅប្រទេសម៉ាឡេស៊ី។

លោក លៀង សុភា បានឲ្យដឹងទៀតថា ក្រោយពិនិត្យផលិតផលជាភេសជ្ជៈរួចមក ក៏បានត្រួតពិនិត្យលើណែម និងសរសៃគុយទាវ ដោយក្នុងនោះរកឃើញណែមចំនួន៨,៧គីឡូក្រាម មានសារធាតុ Borax និងសរសៃគុយទាវចំនួន៧,២គីឡូក្រាម មានសារធាតុBorax។

លោក លៀង សុភា បានបន្តថា ក្រោយពិនិត្យរកឃើញទំនិញខូចគុណភាព នៅផ្សារតាំងក្រសាំងរួចមក នៅថ្ងៃដដែលកម្លាំងចម្រុះរបស់លោក ក៏បានចុះទៅពិនិត្យកន្លែងផលិតគុយទាវ ដែលមានម្ចាស់ ទីតាំងមាន ឈ្មោះ ញ៉ែ ឃុំ ស្ថិតនៅភូមិតាំងក្រសាំង ឃុំឈើល្វីង ស្រុកសន្ទុក ខេត្តកំពង់ធំ ហើយបានមើលឃើញថា ទីតាំងសិប្បកម្មខាងលើ គ្មានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មនោះឡើយ  និងបានរកឃើញបន្ទះគុយទាវ មានសារធាតុ Boraxចំនួន១៧គីឡូក្រាម និងម្សៅ Borax កន្លះគីឡូក្រាមផងដែរ។

លោក លៀង សុភា បានឲ្យដឹងថា ក្រោយពីដកហូតទំនិញខូចគុណភាពទាំងនេះរួចកម្លាំងចម្រុះបានយកទៅរក្សាទុក ដើម្បីពិនិត្យនិងយកទៅកម្ទិចចោលនៅពេលក្រោយ ។ ដោយឡែក ម្ចាស់សិប្បកម្មផលិតគុយទាវ ត្រូវបានបិទជាបណ្តោះអាសន្ន ដោយមានការឯកភាពពីព្រះរាជអាជ្ញារង ខេត្តកំពង់ធំ លោក សាយ ណូរ៉ា និងលោកអភិបាលរងខេត្ត ប្រាក់ សារ៉ាត់ និងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងផងដែរ ។

លោក លៀង សុភា បានឱ្យដឹងថា ការចុះពិនិត្យនេះ គឺមន្រ្តីជំនាញ បានធ្វើការចុះត្រួតពិនិត្យ ជាប្រចាំទៅតាមការណែនាំពី អគ្គនាយកកាំកុងត្រូលដើម្បីទប់ស្កាត់ ឱ្យបានទាន់ពេលវេលា នូវការធ្វើចរាចរចែកចាយ លក់ដូរផលិតផល ម្ហូបអាហារគ្មានអនាម័យទំនិញខូច គុណភាព។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរនិងទិញទំនិញ ម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាព អ្នកប្រើប្រាស់ ៕

សរសៃគុយទាវមានសារធាតុគីមី​ ជិត​៣០​គីឡូក្រាម ត្រូវមន្រ្តី​កាំកុងត្រូល រកឃើញ​នៅផ្សារ​តាំងក្រសាំង​ សរសៃគុយទាវមានសារធាតុគីមី​ ជិត​៣០​គីឡូក្រាម ត្រូវមន្រ្តី​កាំកុងត្រូល រកឃើញ​នៅផ្សារ​តាំងក្រសាំង​ សរសៃគុយទាវមានសារធាតុគីមី​ ជិត​៣០​គីឡូក្រាម ត្រូវមន្រ្តី​កាំកុងត្រូល រកឃើញ​នៅផ្សារ​តាំងក្រសាំង​ សរសៃគុយទាវមានសារធាតុគីមី​ ជិត​៣០​គីឡូក្រាម ត្រូវមន្រ្តី​កាំកុងត្រូល រកឃើញ​នៅផ្សារ​តាំងក្រសាំង​ សរសៃគុយទាវមានសារធាតុគីមី​ ជិត​៣០​គីឡូក្រាម ត្រូវមន្រ្តី​កាំកុងត្រូល រកឃើញ​នៅផ្សារ​តាំងក្រសាំង​ សរសៃគុយទាវមានសារធាតុគីមី​ ជិត​៣០​គីឡូក្រាម ត្រូវមន្រ្តី​កាំកុងត្រូល រកឃើញ​នៅផ្សារ​តាំងក្រសាំង​ សរសៃគុយទាវមានសារធាតុគីមី​ ជិត​៣០​គីឡូក្រាម ត្រូវមន្រ្តី​កាំកុងត្រូល រកឃើញ​នៅផ្សារ​តាំងក្រសាំង​

ប្រភព៖ freshnewsasia

  • សរសៃគុយទាវមានសារធាតុគីមី​ ជិត​៣០​គីឡូក្រាម ត្រូវមន្រ្តី​កាំកុងត្រូល រកឃើញ​នៅផ្សារ​តាំងក្រសាំង​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: