ប្រធានាធិបតីហ្វីលីពីន៖ សូមមេត្តាកុំហៅខ្ញុំថា «ឯកឧត្តម», សូមហៅត្រឹមថា «លោក» ធម្មតាៗបានហើយ

ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រាប់មន្ត្រីរដ្ឋាភិបាលរបស់លោកទាំងអស់ មិនឲ្យហៅលោកថា «ឯកឧត្តម» ទៀតនោះទេ ហើយសូមប្រើពាក្យត្រឹមតែ «លោក» ទៅគឺគ្រប់គ្រាន់ហើយ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦។

លោក Duterte ដែលមានវ័យ ៧១ឆ្នាំនោះបានបញ្ជាក់បន្ថែមទៀតថា លោកសុំត្រឹមត្រូវគេហៅធម្មតាៗថា «លោកប្រធានាធិបតី» នៅក្នុងការធ្វើទំនាក់ទំនងផ្លូវការនានាទៅបានហើយ។ ប្រធានាធិបតីដំបូងដែលមកពី តំបន់ Mindanao រូបនេះ កំពុងតែព្យាយាម បង្ហាញឲ្យគ្រប់គ្នាឃើញរូបលោក ជាមេដឹកនាំសកម្មបំផុតមួយទៅលើសង្គ្រាម ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មទូទាំងប្រទេស ជាជាងខ្ជះខ្ជាយពេលវេលានៅក្នុងវិមានប្រធានាធិបតី។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃឡើងកាន់តំណែងជាផ្លូវការ ថ្ងៃទី៣០ ខែមិថុនានោះ លោក Duterte បានព្យាយាមបង្ហាញ ភាពសាមញ្ញក្នុងនាមជាប្រធានាធិបតី ដោយមិនត្រូវការអ្នកហែរហមច្រើន និងការប្រើប្រាស់ថវិកាជាតិទៅលើការរៀបចំ ពិធីអធិកអធម៌ដូចដែល ប្រធានាធិបតីអណត្តិមុនៗធ្លាប់ធ្វើនោះឡើយ។ ប្រការនេះបានទើបបានជាការបោះឆ្នោត កាលពីដើមសប្តាហ៍នេះ បានបង្ហាញថាប្រជាជនសហ្វីលីពីនជាង ៩០ភាគរយឯណោះ គាំទ្រការដឹកនាំរបស់លោក៕

ប្រធានាធិបតីហ្វីលីពីន៖ សូមមេត្តាកុំហៅខ្ញុំថា «ឯកឧត្តម», សូមហៅត្រឹមថា «លោក» ធម្មតាៗបានហើយ

ប្រភព ៖ freshnewsasia

  • ប្រធានាធិបតីហ្វីលីពីន៖ សូមមេត្តាកុំហៅខ្ញុំថា «ឯកឧត្តម», សូមហៅត្រឹមថា «លោក» ធម្មតាៗបានហើយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: