ឥណ្ឌាបញ្ជូនរថគ្រោះ១០០គ្រឿងទៅព្រំដែនចិន ​ខណៈកំពុងមានភាពតានតឹង

រដ្ឋាភិបាលឥណ្ឌាបានសម្រេចបញ្ជូនរថគ្រោះផលិតដោយរុស្ស៊ី T-72 ប្រមាណ១០០គ្រឿងទៅកាន់ភាគជើង ជាប់ព្រំប្រទល់ជាមួយចិន ខណៈជម្លោះនៅកាសម្មៀរនិងទីបេ កំពុងកើតភាពតានតឹងខ្លាំង។

មន្ត្រីយោធាបានប្រាប់សារព័ត៌មាន sputniknews ស្ថានភាពកំពុងតានតឹង ហើយភាគីទាំងសងខាងកំពុងមន្ថែមកម្លាំងនៅតាមជ្រលងភ្នំនៅព្រំដែននោះ។

លោកវរសេនីយ៍ឯកលោក Vijay Dalal ប្រាប់សារព័ត៌មានហិណ្ឌូថារថគ្រោះទាំងនោះឆ្លងកាត់ការត្រួតពិនិត្យនិង ធ្វើឲ្យវាកាន់តែមានលក្ខណៈពិសេសក្នុងពេលប្រើដោយវាធននិងការប្រើនៅដីនិងរយៈខ្ពស់ទាំងក្នុងរដូវត្រជាក់ដោយមានការកែសម្រួលប្រព័ន្ធប្រេង។ នេះគឺជាកងវរសេនាធំទីបីបានដាក់ក្នុង Ladakh ដាក់ប្រចាំចាប់តាំងពីឆ្នាំ ២០១៤។

ប្រទេសមហាអំណាចជិតខាងធំទាំងពីរនេះបានកើតឡើងនូវភាពតានតឹងនៅពេលថ្មីៗគឹនៅដើមខែនេះ នៅពេលនាវារបស់ឥណ្ឌាចំនួន៣គ្រឿងបានចូលទៅសមុទ្រចិនខាងត្បូង។ នាវារបស់ឥណ្ឌាទាំងនោះហាក់ដូចជាធ្វើសមយុទ្ធជាមួយយោធាម៉ាឡេស៊ីអំពីយុទ្ធវិធីស្រាវជ្រាវនិងជួយសង្គ្រោះ៕

ឥណ្ឌាបញ្ជូនរថគ្រោះ១០០គ្រឿងទៅព្រំដែនចិន ​ខណៈកំពុងមានភាពតានតឹង

ប្រភព៖ vodhotnews

  • ឥណ្ឌាបញ្ជូនរថគ្រោះ១០០គ្រឿងទៅព្រំដែនចិន ​ខណៈកំពុងមានភាពតានតឹង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: