ព្រះ​អើយ ! ប្តី​មិន​នៅ​ហៅ​ប្រុស​ក្មេង​មក​ដេក​ដល់​លើ​ផ្ទះ

ខេត្ត​ត្បូងឃ្មុំ ៖ តាម​រយៈ​ការ​ឆាត​ហ្វេ​ស​ប៊ុ​កបាន​ធ្វើ​ឲ្យ​ស្ត្រី​កូន​២​ម្នាក់​រស់នៅ​ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ បាន​លង់ខ្លួន​ជាមួយ​ប្រុស​ក្មេង​រហូត​ដល់​ហៅ​មក​ដេក​រួម​ភេទ​ជា​មួយ​គ្នា​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ ពេល​ដែល​ប្តី​ចេញ​ទៅ​ធ្វើការ​នៅ​ខេត្តកំពង់ស្ពឺ​បាត់ ។ ដោយសារ​តែ​កត្តា​បែប​នេះ​ហើយ​ទើប​ប្តី​រង់ចាំ​ឃ្លាំមើល លុះ​នៅ​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្យ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ ក៏​ចាប់​បាន​ប្រុស​សហាយ​វ័យក្មេង​នោះ​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ប្រុស​សហាយ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ឈ្មោះ ជឿន វ៉ា​ន់​រិ​ន អាយុ​២៨​ឆ្នាំ នៅ​ភូមិ​មៀន ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ រីឯ​ស្ត្រី​ឈ្មោះ ស្រេង ស៊ា​ង​លី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ផង​ដែរ ដោយ​ចោទប្រកាន់​ពី​បទ​សហាយស្មន់ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន ប្រាប់​បន្ត​ទៀត​ថា នា​ពេល​កន្លង​មក បុរស​ជា​បី្ត​ឈ្មោះ ឡ​ន គឹ​ម​លាង អាយុ​៤៣​ឆ្នាំ បាន​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ជាមួយនឹង​ជនជាតិ​ចិន​ដើម្បី​បាន​ប្រាក់​កម្រៃ​មក​ដោះស្រាយ​ជីវភាព​គ្រួសារ ក្នុង​រយៈពេល​២​ទៅ​៣​ខែ​បាន​មក​លេង​ផ្ទះ​ម្តង​ជួបជុំ​ប្រពន្ធ​កូន ។ ក្នុង​ពេល​ដែល​ប្តី​មិន​នៅផ្ទះ​ស្រី្ត​ឈ្មោះ ស៊ា​ង​លី បាន​លេង​ហ្វេ​ស​ប៊ុ​កដោយ​ឧស្សាហ៍​ចុច​លេង និង​អែ​ត​ហ្វ្រែ​ន​ក៏​ប៉ះ​ចំ​ប្រុស​ក្មេង​ឈ្មោះ រិ​ន ហើយ​តែងតែ​ឆាត​ឆ្លើយឆ្លង​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​ដល់​ស្ត្រី​នេះ​បាន​បើកចំហ​បេះដូង​ចាប់ចិត្ត​ស្រលាញ់ ដោយ​បាត់​មុខ​មិន​បាន ថែម​ទាំង​បាន​ហៅ​មក​ដេក​ផ្ទះ​របស់​ខ្លួ​នៅ​ទន្លេ​បិទ​នៅ​ពេល​ដែល​ប្តី​មិន​នៅផ្ទះ​ទៀត​ផង ។ ដោយសារ​តែ​សកម្មភាព​កើតឡើង​ញឹកញយ​ពេក ក៏​ត្រូវ​បាន​សាច់ញាតិ​ខាង​ប្តី​បានឃើញ​ពី​ទ​ង្វើ​មិន​គប្បី​នេះ ហើយ​បាន​ទូរស័ព្ទ​ប្រាប់​ប្តី​ឲ្យ​បានដឹង ។ ទីបំផុត​ប្តី​បាន​លួច​មក​ផ្ទះ​ដោយ​មិន​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​ដឹង​ដើម្បី​រង់ចាំ​ឃ្លាំមើល​នៅ​យប់​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ រហូត​ដល់​ពាក់កណ្តាល​អា​ធ្រា​ត្រ​ក៏​ស្រាប់តែ​ឃើញ​ប្រុស​កំណាន់ចិត្ត​ដែល​ត្រូវជា​សហាយ​ប្រពន្ធ​របស់​ខ្លួន​បាន​មក​ចូល​ក្នុងផ្ទះ​របស់​ខ្លួន ក៏​នាំ​គ្នា​ព័ទ្ធ​ចាប់​ជាប់​តែ​ម្តង ។

លោក​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា ប្រុស​សហាយ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​បាន​ឆ្លើយ​សារភាព​ថា ធ្លាប់​បាន​រួម​ភេទ​ជាមួយ​ស្រី្ត​ខាងលើ​៥​ដង​ហើយ ។ ចំពោះ​ទ​ង្វើ​នេះ បុរស​ជា​ប្តី​បាន​ដាក់​ពាក្យ​ប្តឹង​ទាំង​ប្រពន្ធ​និង​សហាយ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ៕