គ្រាន់តែ​ឃើញ​ចង់​…​ដាច់បាយ​៣​ង៉ៃ ! ចុះ​ទម្រាំ​… (Video Inside)

កាលពីថ្មីៗនេះ PETA កំពុងជំរុញឲ្យសាធារណៈជន ស្វែងរក និងផ្តល់ព័ត៌មាន ក្រោយបុរសស្មោគគ្រោកម្នាក់ បានថតវីដេអូខ្លួនឯងផឹកស្រាបៀរក្លែមនឹងកូនៗកណ្តុរទាំងរស់រវើក គួរឲ្យខ្ពើមរអើមបំផុត ។

Mimi Bekhechi ដែលនាយកនៃមូលនិធិ PETA ចាប់ឲ្យតុលាការកាត់ទោសបុរសម្នាក់នៅក្នុងប្រទេសចិន ពីបទធ្វើអំពើឃោរឃៅលើសត្វ ព្រោះថា ស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក បានចេញបំរាមស៊ីសត្វទាំងនៅមានជីវិត ។

ក្រុមអ្នកច្បាប់នៅក្នុងប្រទេសចិន ថ្មីៗនេះ បានហាមមនុស្សស៊ីកណ្តុរទាំងរស់, ប៉ុន្តែ មនុស្សជាច្រើនពុំអើពើទេ ព្រោះពួកគេចាត់ទុកថា បរិភោគពួកសត្វកកេរគឺជាអាហារឆ្ងាញ់ ។

យ៉ាងណាមិញ ខ្សែវីដេអូនេះដែលត្រូវបានបង្ហោះចូលអ៊ីនធើរណេត បានបង្ហាញឲ្យឃើញបុរសពុំស្គាល់អត្តសញ្ញាម្នាក់នោះ លើកកំប៉ុងស្រាបៀរផឹក រួចយកចង្កឹះចាប់កូនកណ្តុរទើបកើតក្លែមគ្មានញញើតសូម្បីបន្តិចឡើយ ៕

ប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា !


Related Posts