សហគ្រិន​ឆ្នើម​៤រូប​ចុង​ក្រោយ នឹង​ប្រកាស​ក្នុង​ពិធី​ប្រគល់​ពាន​ឆាប់ៗ​នេះ!

ការ​ប្រកួត​ប្រជែង​ស្វែង​រក​អ្នក​គាំទ្រ​របស់​សហគ្រិន​ឆ្នើម​ទាំង​១២​រូប តាម​រយៈការ​ Like  និង​ Share រូប​របស់​ខ្លួន ក្នុង​ទំព័រ Facebook របស់​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ឆ្នាំ2016 បាន​បញ្ចប់​ហើយ​កាល​ពី​ម្សិល​មិញ​នេះ។ ខណៈថ្ងៃ​ប្រកាស​សហគ្រិន​ឆ្នើម​៤រូប​ចុង​ក្រោយក៏​កំពុង​ខិត​ជិត​មក​ដល់ដែរ  គឺ​នៅ​ថ្ងៃសៅរ៍ ទី30 ខែ​កក្កដា នៅ​សណ្ឋាគា​រសុខា​ភ្នំពេញ។

 

សហគ្រិន​ឆ្នើម​៤រូប​ចុង​ក្រោយ នឹង​ប្រកាស​ក្នុង​ពិធី​ប្រគល់​ពាន​ឆាប់ៗ​នេះ!

 

វគ្គ​ផ្តាច់​​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ សហគ្រិន​ឆ្នើម​វ័យ​ក្មេង​នឹង​ជម្រុះ​យក​ម្ចាស់​ជយ​លាភីតែ​៤​នាក់​ប៉ុណ្ណោះ គឺ​ពាន​រង្វាន់សហគ្រិន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៦ ​សហគ្រិន​ឆ្នើម​ផ្នែក​សង្គម សហគ្រិន​ឆ្នើម​ស្ត្រី និង​សហ​គ្រិន​វៃឆ្លាត​ផ្នែក​បច្ចេក​វិទ្យា ។

 

ចូលរួម​ទស្សន៍​ទាយ​ទាំង​អស់​គ្នា​ណា ​ក្នុង​ចំណោម​បេក្ខជន​ទាំង​១២​រូប ដែល​បាន​ជាប់​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​​វីដេអូ​ខាង​ក្រោម តើ​នរណា​ខ្លះ​នឹង​ឈ្នះ​ពាន​រង្វាន់​នៅ​ឆ្នាំ​២០១៦​នេះ?

 

 

សំបុត្រ​ចូលរួម​ពិធី​ប្រកាស​ពាន​រង្វាន់​នេះ​មាន​លក់​ហើយ តម្លៃ​៥០​ដុល្លារ ។ សម្រាប់​ការ​ទិញ​សំបុត្រ​មុន​ថ្ងៃ​ 27 ខែ​កក្កដា តម្លៃ​ត្រឹម​តែ 45 ដុល្លារ ប៉ុណ្ណោះ តែ​ប្រសិន​បើ​ទិញ​ជា​ក្រុម​សម្រាប់​ ១តុ ដែល​មាន​គ្នា១០​នាក់​ តម្លៃ 40 ដុល្លារ ក្នុង​មួយ​សំបុត្រ។​
​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​កម្មវិធី​នេះ និង​ការ​កក់ ឬ​ទិញ​សំបុត្រ សូម​ទូរសព្ទ​មក​លេខ 069 74 0000 / 086 84 00000៕

 

អត្ថបទៈ លីដា