មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច

ក្រោយពីលែងលះភរិយា ភិន សុដាលីស ដាច់ស្រេចជាផ្លូវកាបន្ទាប់ពីតុលាការបរាជ័យក្នុងការផ្សះផ្សាអ្នកទាំងពីររួចមក ពេលនេះ ប៉ែន ចំរុង បានបញ្ចេញសារមួយឃ្លានិយាយពីមនុស្សស្រី ក្នុងអត្ថន័យគួរឱ្យចាប់អារម្មណ៍ក្រៃលែង ។

ក្នុងគណនីទំព័រទំនាក់ទំនងសង្គមជាផ្លូវការរបស់ខ្លួន ប៉ែន ចំរុង បានបញ្ចេញសារថ្លែងពីមនុស្សស្រីឱ្យដឹងថា «មនុស្សស្រីដែលមើលទៅស្អាតមិនប្រាកដថាមិនពិសពុល ហើយពិសពុលមិនប្រាកដថាអាក្រក់ទាំងអស់ដែរ មានតែការប្រុងប្រយ័ត្នគ្រប់ពេល ទើបរស់នៅបានសុខ» ។ «ធ្វើស្លូតគេធ្វើបាប ធ្វើកាចគេស្អប់ តើត្រូវរស់ដើម្បីអ្នកណា?!» ។

តាំងពីលោកដាច់ចិត្តដាក់ពាក្យលែងលះ និង ក្រោយពេលលែងលះភរិយាបានសម្រេចជាផ្លូវការ ប៉ែន ចំរុង ទទួលបានការខឹងសម្បា និង ជេរប្រមាថយ៉ាងខ្លាំងពីមហាជន ដែលមានមតិជាច្រើនបានដាក់បន្ទុកទៅលើតារាសម្ដែងរូបនេះថាជាបុរសមិនទទួលខុសត្រូវចំពោះគ្រួសារ ជាពិសេសគឺដាច់ចិត្តបំផុតចំពោះកូនស្រីដែមិនទាន់បានឃើញពន្លឺថ្ងៃនោះ ៕

ប្រភពៈ pmhotnews


មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច

ចន ច័ន្ទលក្ខិណា ប៉ះសំដីគ្នាជាមួយទាហានម្នាក់ ដល់ថ្នាក់ប្រកាសរក អត្តសញ្ញាណ

មួយ​ឃ្លា​របស់ ប៉ែន ចំរុង ក្រោយ​លែងលះ​ប្រពន្ធ​ដាច់ស្រេច

ភិន សុ​ដា​លី​ស នឹង​ចេញមុខ​និយាយ​រឿង​នាង និង ប៉ែន ចំរុង ក្រោយពី​សាលក្រម​លែងលះ​ចេញ​ជា​ផ្លូវការ !