ពិន័យ​ឲ្យ​បរិភោគ​ម្រះ​​ឆៅ​ព្រោះ​លក់​ទំនិញ​មិន​​អស់​តាម​គោល​ដៅ​ក្រុមហ៊ុន​ចង់​បាន

ក្រុមហ៊ុនមួយនៅក្នុងទីក្រុង Chongqing ប្រទេសចិន បានដាក់ពិន័យទៅលើបុគ្គលិកផ្នែកលក់របស់ខ្លួនឲ្យបរិភោគម្រះឆៅ ព្រោះតែលក់ទំនិញមិនអស់តាមគោលដៅដែលក្រុមហ៊ុនចង់បាន។

បុគ្គលិកទាំងអស់ត្រូវតែបរិភោគម្រះឆៅដែលក្រុមហ៊ុនបានកំណត់ឲ្យ ឲ្យអស់ បើសិនជាមានការខ្ជាក់ចេញ ឬ ជ្រុះចេញពីមាត់ពួកគេនឹងត្រូវបន្ថែមចំនួនផ្លែម្រះបន្ថែមទៀត ហើយបើសិនជាមិនព្រមបរិភោគ ក្រុមហ៊ុននឹងបញ្ឈប់ការងារ ។ សម្រាប់អ្នកចេះបរិភោគបន្លែប្រភេទនេះប្រហែលជាមិនមានបញ្ហាចោទប៉ុន្មាននោះទេ ប៉ុន្តែសម្រាប់អ្នកដែលមិនចេះបរិភោគវាគឺជារឿងដ៏ពិបាកមួយ។ ជាមួយនឹងការពិន័យបែបនេះ ក្រុមហ៊ុនមួយនេះត្រូវបានគេរាយការណ៍មកថាបុគ្គលិកស្រីថ្មីៗជិត 50% បានដាក់ពាក្យលាឈប់ ដោយមិនអាចទទួលយកនូវការពិន័យបែបនេះបាន។

បើយោងតាមសម្ដីរបស់តំណាងក្រុមហ៊ុនបានឲ្យដឹងថា ការធ្វើបែបនេះគឺដើម្បីឲ្យបុគ្គលិករបស់ខ្លួនប្រឹងប្រែងធ្វើការ កុំឲ្យមានការខ្ជិលច្រអូស ជាពិសេសគឺដើម្បីឲ្យពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាង៕

ប្រភព ៖

  • ពិន័យ​ឲ្យ​បរិភោគ​ម្រះ​​ឆៅ​ព្រោះ​លក់​ទំនិញ​មិន​​អស់​តាម​គោល​ដៅ​ក្រុមហ៊ុន​ចង់​បាន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ចំនេះដឹង
Tags: