អេ​ឡិច ចាន់​ត្រា និង យ៉ាន់ លីន​ដា ចាប់ដៃគ្នា​ថត MV Original Song នៅ​ប្រទេស​អូស្ត្រាលី​

6 Videos


តារាសម្តែង និង បង្ហាញម៉ូដរូបសង្ហាលោក អេឡិច ចាន់ត្រា កំពុងតែបង្ហាញពីសមត្ថភាព សម្តែងរបស់ខ្លូនតាមរយៈនៃការថត MV Original Song នៅលើទឹកដីប្រទេសអូស្ត្រាលី ជាមួយ នឹងអ្នកចម្រៀងស្រីអ្នកនាង យ៉ាន់ លីនដា ដែលកំពុងតែរស់នៅទីនោះស្រាប់ ហើយដែលបទ Original Song នេះក៏ជាស្នាដៃរបស់នាងផងដែរ ។

លោក អេឡិច ចាន់ត្រា បានសរសេរសារនៅក្នុង Instagram របស់លោកថ្ងៃនេះថា «កាលពីម្សិលមិញថត MV Original Song FALLING by @lindayanmusic ថ្ងៃនេះថត ១ ថ្ងៃទៀត រងចាំសមិទ្ធផលថ្មីរបស់បងស្រី #yanlinda សូមជួយគាំទ្រស្នាដៃកូនខ្មែរទាំងអស់គ្នាបាទ»

P9

អេ​ឡិច ចាន់​ត្រា និង យ៉ាន់ លីន​ដា ចាប់ដៃគ្នា​ថត MV Original Song នៅ​ប្រទេស​អូស្ត្រាលី​

អេ​ឡិច ចាន់​ត្រា និង យ៉ាន់ លីន​ដា ចាប់ដៃគ្នា​ថត MV Original Song នៅ​ប្រទេស​អូស្ត្រាលី​

គេចាំបានថា តារាសម្តែង និង បង្ហាញម៉ូដ លោក អេឡិច ចាន់ត្រា គឺជារឿយៗតែងតែ មានឱកាសបានចេញទៅសម្តែងនៅក្រៅប្រទេសជាញឹកញាប់ ដែលសកម្មភាពទាំងនេះអាច បញ្ជាក់ថា លោកត្រូវបានបងប្អូនខ្មែររស់នៅក្រៅប្រទេសចាប់អារមណ៍ និង គាំទ្រលោកច្រើនផង ដែរ ។ ហើយតាមរយៈការសម្តែង MV នៅឯប្រទេសអូស្ត្រាលី នេះផងដែរគេសង្ឃឹមថា ប្រជា ប្រិយភាពរបស់តារារូបនេះនឹងកាន់តែកើនឡើងបន្ថែមទៀតនៅក្រៅប្រទេសបន្ទាប់ពីបទចម្រៀងនោះត្រូវបានផ្សព្វផ្សាយជាផ្លូវការ ។

អេ​ឡិច ចាន់​ត្រា និង យ៉ាន់ លីន​ដា ចាប់ដៃគ្នា​ថត MV Original Song នៅ​ប្រទេស​អូស្ត្រាលី​

សូមរំឭកផងដែរថា លោក អេឡិច ចាន់ត្រា, អាន គុណកូឡា និងអ្នកចម្រៀងស្រី វ៉ាន់ នីឡា បានចេញទៅសម្តែងរួមគ្នានៅប្រទេសអូស្ត្រាលី កាលពីពេលថ្មីមកនេះ ហើយការសម្តែង របស់ពួកគេទទួលបាននូវការគាំទ្រខ្លាំងណាស់ពីសំណាក់បងប្អូនខ្មែរដែលរស់នៅទីនោះ ។ ក្រៅ ពីទទួលការគាំទ្រការសម្តែងហើយនោះពួកគេថែមទាំងត្រូវបានបងប្អូនខ្មែរនាំដើរកម្សាន្តនៅតាម ទីរមណីយដ្ឋាននានា និង នាំទៅលេងផ្ទះរបស់ពួកគេយ៉ាងស្និតស្នាលផងដែរ ៕ យ៉ានុ

អេ​ឡិច ចាន់​ត្រា និង យ៉ាន់ លីន​ដា ចាប់ដៃគ្នា​ថត MV Original Song នៅ​ប្រទេស​អូស្ត្រាលី​អេ​ឡិច ចាន់​ត្រា និង យ៉ាន់ លីន​ដា ចាប់ដៃគ្នា​ថត MV Original Song នៅ​ប្រទេស​អូស្ត្រាលី​អេ​ឡិច ចាន់​ត្រា និង យ៉ាន់ លីន​ដា ចាប់ដៃគ្នា​ថត MV Original Song នៅ​ប្រទេស​អូស្ត្រាលី​អេ​ឡិច ចាន់​ត្រា និង យ៉ាន់ លីន​ដា ចាប់ដៃគ្នា​ថត MV Original Song នៅ​ប្រទេស​អូស្ត្រាលី​អេ​ឡិច ចាន់​ត្រា និង យ៉ាន់ លីន​ដា ចាប់ដៃគ្នា​ថត MV Original Song នៅ​ប្រទេស​អូស្ត្រាលី​អេ​ឡិច ចាន់​ត្រា និង យ៉ាន់ លីន​ដា ចាប់ដៃគ្នា​ថត MV Original Song នៅ​ប្រទេស​អូស្ត្រាលី​អេ​ឡិច ចាន់​ត្រា និង យ៉ាន់ លីន​ដា ចាប់ដៃគ្នា​ថត MV Original Song នៅ​ប្រទេស​អូស្ត្រាលី​