សារាយ ស​ក្ខ​ណា តែងខ្លួន​ប្លែក មើល​សឹងតែ​មិន​ស្គាល់ !

6 Videos


ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ សក់ខ្លីរួមជាមួយការ ផាត់មុខ តាមស្ទីលតារាបរទេសផងនោះ បានធ្វើអោយ សម្រស់់តារាសម្តែងសារាយ សក្ខណា ប្លែក មើលសឹងតែមិនស្គាល់ ។ តែក្នុងនោះក៏មានអ្នកខ្លះសរសើរថា មួយឈុតនេះ សក្តិសមជាមួយរូបរាងរបស់ សារាយ សក្ខណា ។ តែមហាជនខ្លះគិតថា សារាយ សក្ខណា តុបតែងមុខមាត់បែបនេះ មិនសីុនិងទំរង់មុខរបស់នាងឡើយ ។

សារាយ ស​ក្ខ​ណា តែងខ្លួន​ប្លែក មើល​សឹងតែ​មិន​ស្គាល់ !

P9

សារាយ ស​ក្ខ​ណា តែងខ្លួន​ប្លែក មើល​សឹងតែ​មិន​ស្គាល់ !

ត្រលប់មកស្រុកកំណើតលើកនេះ សារាយ សក្ខណា បានបង្ហាញនូវសកម្មភាពសិល្បៈថ្មីៗជាច្រើន ដែលមានទាំងការថតរឿង និង ការចូលរួមនៅក្នុងកម្មវិធីនៃស្ថានីយទូរទស្សន៍នានា ។ មានការសរសើរថា ក្រោយពីមានស្វាមីនិងកូន សារាយ សក្ខណា បែកសាច់ បែកឈាមស្រស់ស្អាតជាងនៅពីក្រមុំ ។

សារាយ ស​ក្ខ​ណា តែងខ្លួន​ប្លែក មើល​សឹងតែ​មិន​ស្គាល់ !

ក្រោយពី បានទៅរស់នៅអាមេរិកជាមួយស្វាមីបានមួយរយៈមក គេសង្កេតឃើញ សារាយ សក្ខណា និយមតុបតែងខ្លួន បែ្លកៗដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជន ។ ថ្មីៗនេះគេបានឃើញ សារាយ សក្ខណា តុបតែងខ្លួន ប្លែកដែលគេមិនដែលឃើញពីមុនមក ដោយនាងពាក់សក់ខ្លីរួមជាមួយនិងការផាត់មុខដូចតារាបរទេស ។

សារាយ ស​ក្ខ​ណា តែងខ្លួន​ប្លែក មើល​សឹងតែ​មិន​ស្គាល់ !

ជាមួយនិងការផាត់មុខស្ទីលបែបនេះ សារាយ សក្ខណា ប្លែកខ្លាំង មើលស្ទើរតែមិនស្គាល់។មើលមួយ ភ្លែតស្មានថា ជាតារាបរទេស ។ តែក្នុងនោះ ក៏មានមហាជនខ្លះនិយាយថា សារាយ សក្ខណា តែងមុខបែប ធម្មតាៗមើលទៅស្អាតនិងលេចធ្លោជាងនេះ ។ សព្វថ្ងៃ សារាយ សក្ខណា កំពុងមមាញឹកថតរឿង « សង្សារខ្ញុំ ក្រមុំកូនមួយ » ដោយមានរូបនាងនិងលោក ជា វណ្ណារិទ្ធ ជាតួឯក ៕ ចេនី