ស្ដាប់​សម្ដី​ពិត ដួង ម៉ា​និ​ច ក្រោយ​មាន​គេ​និយាយថា​នាង​មុខ​ស្រែៗ ​មិន​សម​នឹង​តួឯក

6 Videos

ក្រោយពីឡើងកូដក្លាយជាតួឯកក្នុងរឿង «ហង្សបាក់ស្លាប» របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ៥ ដោយផ្ដួលតារាសម្ដែងស្រីល្បីឈ្មោះជាច្រើនដួងដោយការធ្វើតេស្ដិ៍សមត្ថភាពរួចមក ស្រាប់តែមានសារព័ត៌មានចេញផ្សាយថា មានអ្នកសិល្បៈដូចគ្នាដៀលទៅលើ ដួង ម៉ានិច ថា មុខស្រែមិនសមបានតំណែងតួឯក ។

ស្ដាប់​សម្ដី​ពិត ដួង ម៉ា​និ​ច ក្រោយ​មាន​គេ​និយាយថា​នាង​មុខ​ស្រែៗ ​មិន​សម​នឹង​តួឯក

P9

ឆ្លើយតបទៅនឹងពាក្យដៀមដាមនេះ ដួង ម៉ានិច ក៏បញ្ចេញពាក្យមួយឃ្លាតបទៅវិញគួរឱ្យសរសើរតែម្ដង ។

ស្ដាប់​សម្ដី​ពិត ដួង ម៉ា​និ​ច ក្រោយ​មាន​គេ​និយាយថា​នាង​មុខ​ស្រែៗ ​មិន​សម​នឹង​តួឯក

ក្នុងគណនីផ្លូវការរបស់តារាសម្ដែងវ័យក្មេងរូបនេះ នាងបានបញ្ចេញឈុតឆាកនៃសកម្មភាពក្នុងការថតរឿងថតរឿង «ហង្សបាក់ស្លាប» ដោយអមជាមួយពាក្យដ៏មានខ្លឹមសារថា «ថតរឿងហង្សបាក់ស្លាប CTV5 ខ្ញុំដឹងថាការគិតរបស់មនុស្សយើងខុសៗគ្នា តែសូមកុំមើលងាយគេតែសម្បកក្រៅ» ។

ស្ដាប់​សម្ដី​ពិត ដួង ម៉ា​និ​ច ក្រោយ​មាន​គេ​និយាយថា​នាង​មុខ​ស្រែៗ ​មិន​សម​នឹង​តួឯក

មួយរយៈចុងក្រោយនេះ ដួង ម៉ានិច ហាក់លេចធ្លោគួរឱ្យកត់សម្គាល់ទាំងការងារសិល្បៈ និង ជីវិតឯកជន ព្រោះក្រៅពីឡើងដំណែងជាតួឯកក្នុងខ្សែភាពយន្ដភាគដ៏ល្បីនេះ នាងក៏ទើបតែទិញផ្ទះមួយល្វែងតម្លៃប្រមាណបួនម៉ឺនដុល្លារដែលកើតចេញពីញើសឈាមនៃការខិតខំប្រឹងប្រែងក្នុងវិស័យសិល្បៈរបស់នាងពេលកន្លងមកផងដែរ ៕

                                                 ភូមិន្ទ