ហាត់ប្រាណ​តាម​ ៥ ​វិធី​ដើម្បី​ចង្កេះអង្ក្រង​

6 Videos


រាងស្រឡូនរបស់មនុស្សស្រីផ្តោតសំខាន់ត្រង់បរិវេណចង្កេះនេះតែម្តងហើយបរិវេណនេះទាមទារការហាត់ប្រាណសម្រកជាប្រចាំទើបអាចទទួលបានរាងច្រឡឹងគួរឱ្យច្រណែន។ យើងសូមណែនាំមិត្តអ្នកអាចថាប្រសិនបើអ្នកចង់បានរាងរាវ មិនថាចំពោះស្ត្រីនៅលីវ ឬធ្លាប់មានទម្ងន់នោះទេការហាត់ប្រាណគឺជាវិធីចំបងដែលអាចជួយអ្នកបានហើយអ្នកត្រូវតែហាត់ជាប្រចាំយ៉ាងតិច ៥ដងក្នុងមួយសប្តាហ៍ នោះទើបរង្វង់ចង្កេះដូចជាតារាម៉ូដែល។ វិធីខាងក្រោមនេះងាយនឹងអនុវត្ត និងហាត់នៅផ្ទះខ្លួនឯងបានមិនចាំបាច់ចេញទៅហាត់នៅក្រៅផ្ទះឡើយដូចនេះអ្នកមិនអាចមានលេសថាខ្ជិលបានទេ។

១. គេងបង្វិលជើង ៖រៀបឥរិយាបថដូចរូបAដោយសន្ធឹងជើងឱ្យត្រង់និងបង្វិលក្នុងមុំ ៤៥ដឺក្រេ។ចលនាទី១បង្ហើប ត្រគាកលើកជើងទៅមុខរួចបន្ថយដាក់ជើងចុះវិញតែមិនឱ្យប៉ះកម្រាលទេធ្វើបែបនេះ៣ដងរួចប្តូរមកចលនាទី២បង្វិលជើងទៅឆ្វេង ៣ជុំ និងចលនាទី៣ បង្វិលទៅស្តាំ ៣ជុំ ។

P9

ហាត់ប្រាណ​តាម​ ៥ ​វិធី​ដើម្បី​ចង្កេះអង្ក្រង​

ហាត់ប្រាណ​តាម​ ៥ ​វិធី​ដើម្បី​ចង្កេះអង្ក្រង​

២. អង្គុយបង្វិលដៃ ៖ រៀបឥរិយាបថដូចរូប A អង្គុយដងខ្លួនឱ្យត្រង់សន្ធឹងដៃដាក់ជើងញែកពីគ្នាបន្តិចរួចបង្វិលខ្លួនឱ្យបាន ៩០ដឺក្រេ ហើយឱនបង្ខិតចុងដៃម្ខាងប៉ះចុងជើងម្ខាង រួចវិលមកស្ថានភាពដើមវិញ។ ធ្វើបែបនេះម្តងឆ្វេងម្តងស្តាំ ឱ្យបាន ៣០ដង។

ហាត់ប្រាណ​តាម​ ៥ ​វិធី​ដើម្បី​ចង្កេះអង្ក្រង​

៣. អង្គុយបង្វិលដុំទម្ងន់ ៖ អង្គុយក្នុងឥរិយាបថដូចរូប A ដោយប្រើដៃទាំងពីរកាន់ដុំដែកតម្រង់ខ្នងឱ្យត្រង់អង្កុញជើង ៤៥ដឺក្រេ។ ចលនាទី១៖ ទាញដុំដែកមកស្ទើរផ្អឹបនឹងទ្រូង រួចសន្ធឹងដៃទៅវិញ , ចលនាទី ២៖ ដូចចលនាទី១ តែបង្វិលខ្លួនមកស្តាំ និងចលនាទី៣ បង្វិលខ្លួនមកឆ្វេង។ ត្រូវធ្វើ ៣០ដងក្នុង១ចលនា ។

ហាត់ប្រាណ​តាម​ ៥ ​វិធី​ដើម្បី​ចង្កេះអង្ក្រង​

៤. ច្រត់ផ្អៀងខ្លួន៖ អង្គុយដូចឥរិយាបថរូប A ដោយផ្គុំជើងស្របគ្នា រួចព្យាយាមលើកដងខ្លួនដោយច្រត់ដៃម្ខាងលើកម្រាល និងដៃម្ខាងទៀតសន្ធឹងត្រង់ លើកឡើងលើ ចុះក្រោម ១៥ដង រួចផ្អៀងខ្លួនធ្វើម្ខាងទៀត។

ហាត់ប្រាណ​តាម​ ៥ ​វិធី​ដើម្បី​ចង្កេះអង្ក្រង​

៥. ក្បាច់ហែលខ្យល់ ៖ គេងផ្កាប់មុខដោយផ្អឹបក្បាលពោះជាប់នឹងកម្រាល ដូចឥរិយាបថ A សន្ធឹងដៃ និងជើងឱ្យត្រង់ ដោយមិនប៉ះកម្រាល រួចព្យាយាមបំបះជើងស្តាំ និងដៃឆ្វេង ប្តូរចុះឡើងជាមួយជើងឆ្វេង ដៃស្តាំ ចុះឡើង ឱ្យបាន ២០ដង សម្រាក ១០វិនាទី រួចធ្វើឡើងវិញ ឱ្យបាន ១០ដង ៕ លក្ខិណា

ហាត់ប្រាណ​តាម​ ៥ ​វិធី​ដើម្បី​ចង្កេះអង្ក្រង​