ក្រសួង​វប្បធម៌​គ្រោង​បង្កើត​សេចក្ដីព្រាង​ក្រមសីលធម៌​វិជ្ជាជីវៈ​លើ​ការផលិត និង​តែង​និពន្ធ​ និពន្ធដោយ : ញឹក ស្រីល័ក្ខ       July-21-2016, 8:19 pm         165

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួង​វប្បធម៌​គ្រោង​បង្កើត​សេចក្ដីព្រាង​ក្រមសីលធម៌​វិជ្ជាជីវៈ​លើ​ការផលិត និង​តែង​និពន្ធ​កិច្ចប្រជុំណែនាំអំពីក្រមសីលធម៌តែងនិពន្ធ និងផលិតបទចម្រៀងខារ៉ាអូខេ ដឹកនាំដោយ លោក ថៃ នរៈសត្យា​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​២០ កក្កដា​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានប្រកាសថា​ក្រសួង​គ្រោង​នឹង​រៀបចំ​បង្កើត សេចក្ដីព្រាង​ក្រមសីលធម៌​វិជ្ជាជីវៈ ក្រម​ប្រតិបត្តិ និង​បញ្ជីខ្មៅ សម្រាប់​គ្រប់គ្រង ស្នាដៃ​នៃ​ការផលិត​និង​ការនិពន្ធ​។ ការរៀបចំ​បង្កើត​ក្រមសីលធម៌​វិជ្ជាជីវៈ​នេះ ដើម្បី​បញ្ចៀស​ការរិះគន់​ពី​សំណាក់​សាធារណជន ដែលជា​អ្នកគាំទ្រ​ក្នុង​វិស័យ​មួយ​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​។

​ក្នុង​កិច្ចប្រជុំ​ណែនាំ​អំពី​ក្រមសីលធម៌​តែង​និពន្ធ និង​ផលិត​បទ​ចម្រៀង​ខារ៉ាអូខេ ជាមួយ​ម្ចាស់​ផលិតកម្ម លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើងថា​៖ ក្រសួង​នឹង​យក​សេចក្ដីព្រាង​នេះ ទៅ​ឆ្លងកាត់​កិច្ចប្រជុំ​ឯកភាព​រវាង​ថ្នាក់​ដឹង​នាំ​ក្រសួង​។ ទន្ទឹមនឹងនេះ ក្រសួង​នឹង​រៀបចំ​សិក្ខាសាលា​មួយ ទៀត ដែល​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ ដើម្បី​ប្រមូល​មតិ​សម្រាប់​កែលម្អ​ពី​សំណាក់​អ្នកនិពន្ធ ម្ចាស់​ផលិតកម្ម និង​ក្រុមហ៊ុន ក្នុងការ​អនុវត្តន៍​ក្រមសីលធម៌​វិជ្ជាជីវៈ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជាក់ថា​៖ សេចក្ដីព្រាង​ក្រមសីលធម៌​វិជ្ជាជីវៈ​នេះ ជា​បទដ្ឋាន​គិត​យុ​ត្តិ​មួយ ដែល​អាចដាក់​ពិន័យ​ជា​រដ្ឋបាល​។ ការដាក់ពិន័យ​ជា​រដ្ឋបាល​រួមមាន កា​រប​ញ្ឍ​រ​ជើង ការបិទ ឬ​ផ្អាក​អាជីវកម្ម ចំពោះ​ការ​តែង​និពន្ធ និង​ផលិត​បទ​ចម្រៀង ឬ​ការសម្ដែង ដែល​លួច​ចម្លង​ស្នាដៃ ខ្វះ​វិជ្ជាជីវៈ ខ្វះ​ភាពថ្លៃថ្នូរ ដោយមាន​ការរិះគន់​ពី​សំណាក់​សាធារណជន និង​អ្នកទស្សនា​។​

​បើតាម​លោក ថៃ នរៈ​សត្យា នៅ​សេចក្ដីព្រាង​ក្រមសីលធម៌​វិជ្ជាជីវៈ​នេះ មាន​ក្រម​ប្រតិបត្តិ និង​បញ្ជីខ្មៅ សម្រាប់​កត់ត្រា​ប្រវត្តិ​អ្នកនិពន្ធ និង​អ្នក​សម្ដែង ឬ​ផលិតកម្ម​ទាំងឡាយ ដែល​ប្រព្រឹត្ត​ខុសឆ្គង​ក្នុង​ក្រមសីលធម៌​។​ម្យ៉ាងវិញទៀត ទោះបី​ក្រសួង​មិនទាន់​បានកំណត់ ពី​កាលបរិច្ឆេទ​សម្រាប់​ចាប់​អនុវត្តន៍​សេចក្ដីព្រាង​ក្រមសីលធម៌​វិជ្ជាជីវៈ​នេះ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ក្រសួង​បេ​ជ្ញា​ព​ន្លឿ​ន​ឲ្យ​កាន់តែ​ឆាប់រហ័ស ដើម្បី​លើក​តម្លៃ​វប្បធម៌ សិល្បៈ​ខ្មែរ​៕