AFF U16៖ កម្ពុជា​ខក​ឱកាស​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រោយ​ចាញ់​វៀតណាម ១-០ និពន្ធដោយ : ថ្មីៗ       July-21-2016, 8:22 pm         323

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132AFF U16៖ កម្ពុជា​ខក​ឱកាស​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រោយ​ចាញ់​វៀតណាម ១-០​ខ្សែប្រយុទ្ធ Nguyen Khac Khiem បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​២៨ នាំ​ឲ្យ U16 វៀតណាម​ទទួល​ជ័យជម្នះ ១-០ លើ​ម្ចាស់​ផ្ទះកម្ពុជា នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF U16 Championship នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែកក្កដា នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក បន្ទាប់ពី​អូស្ត្រាលី បាន​យកឈ្នះ​ថៃ ៨-៦ ក្រោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កំណត់​ឈ្នះ​ចាញ់ ខណៈ​ការប្រកួត​៩០​នាទី ក្រុម​ទាំងពីរ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣ ។​

​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ រវាង​កម្ពុជា និង​ថៃ និង​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​អូស្ត្រាលី និង​វៀតណាម​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​២៣ ខែកក្កដា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដដែល​។​

​ជម្រើស​ដំបូង​កម្ពុជា​៖
ស្វែង សំណាង (​អ្នកចាំទី​), យ៉ើ សា​ហ្វី (​ប្រធាន​ក្រុម​), ឡុង ម៉េង​ហាវ​, ឈឿង វី​ស៊ី​នុ​, សៀង ច​ន្ធា​, សាន គឹម​ហេង​, ស៊ិន កក្កដា​, ទុន សុំ​ឆៃ (​សឿត ណា​វ៉ា ៩០), ហេង ទីណា (​ផា​ច សុ​ផា​វីឡា ៨៤), ទៀត គឹម​ហេង​, ម៉ៅ ពិសិដ្ឋ (​សៀន សុភ​ត្រា ៧៦)​។​

​កីឡាករ​បម្រុង​៖ទេស សម្បត្តិ​, ទូច គឹម​ឆាយ​, , តាន់ រិទ្ធី​វី​វឌ្ឍន៍​, យ៉េត ចិ​ត្រា​, គង់ ចាន់​សិរិ​សា​, សេត ម៉ាន់​ស៊ូ​ត​, រ័ត្ន ប៊ុន​នូ ,​ហ៊ុល គឹម​ហ៊ុយ​, គង់ រ៉ា​ហ្វា​ត់ (​របួស​)៕