មន្ត្រី​អាវុធហត្ថ​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ​ស្លាប់​ម្នា​ក់នៅ​កំពង់​ធំ​

6 Videos


មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់បានបើករថយន្តទៅបុកយុវជនម្នាក់ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅពេលអ្នកបើករថយន្តរូបនេះកំពុងបត់រថយន្តចូលចាក់សាំងនៅស្ថានីយ៍ប្រេងមួយកន្លែង ។

មន្ត្រី​អាវុធហត្ថ​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ​ស្លាប់​ម្នា​ក់នៅ​កំពង់​ធំ​

P9

មន្ត្រី​អាវុធហត្ថ​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ​ស្លាប់​ម្នា​ក់នៅ​កំពង់​ធំ​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោក ស៊ីវ វណ្ណា អធិការរងនគរបាលចរាចរណ៍ស្រុកសន្ទុកបានអោយដឹងថា មុនពេលកើតហេតុរថយន្ត Rang Rover មួយគ្រឿង ពាក់ស្លាកលេខ ខម 2-8886 ក្នុងទិសដៅពីជើងទៅត្បូង ហើយគេឃើញ អ្នកបើកម៉ូតូឌ្រីម សង់ C-125 ពណ៍ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1T-0891 ក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាស់ទិសគ្នា ពេល មកដល់កន្លែងកើតហេតុ គេឃើញអ្នកជិ:ម៉ូតូបត់ចូលការាស់សាំង ទើបរថយន្ត សេរី ទំនើបជាន់ហ្វ្រាំងមិនទាន់បណ្តាលឲ្យបុកពេញទំហឹងងបែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ។

មន្ត្រី​អាវុធហត្ថ​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ​ស្លាប់​ម្នា​ក់នៅ​កំពង់​ធំ​

ជនរងឈ្មោះប៉ន ប៉ុន ជាសិស្សថ្នាក់ទី11C សាលាវិទ្យាល័យតាំងក្រសាំង ភេទប្រុស អាយុ19ឆ្នាំទីលំនៅភូមិផ្លុង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ចំណែកម្ចាស់រថយន្តសេរី ទំនើបឈ្មោះ សៀរ សម្បត្តិ អាយុ ៤៧ ឆ្នាំភេទប្រុសជាអាវុធហត្ថលើផ្ទៃប្រទេស បន្ទាប់ពីបង្ករឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់ហើយ លោក សៀរ សម្បត្តិ បានយករថយន្តទៅទុកក្នុងបន្ទាយរបស់ខ្លួននៅឃុំតាំងក្រសាំង ដោយហាមមិនឲ្យអ្នកសារព័ត៌មានថតរូបរថយន្តឡើយ ។

មន្ត្រី​អាវុធហត្ថ​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ​ស្លាប់​ម្នា​ក់នៅ​កំពង់​ធំ​

បច្ចុប្បន្នម៉ូតូត្រូវបានយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក រីឯរថយន្តត្រូវបានយកទៅទុកនៅបន្ទាយរបស់កងរាជអាវុអហត្ថលើផ្ទៃប្រទេស និង សាកសព ជនរងគ្រោះត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕

                                                                                         សុថាត់