U16 វៀតណាម ឈ្នះ U16 កម្ពុជា ១-០ ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ AFF U16

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​វៀតណាម​​​អាយុ​ក្រោម​១៦​ឆ្នាំ​បាន​ឡើង​ទៅ​​ជួប​​ក្រុម​យុវជន​អូស្ត្រាលី​​​ក្នុង​​​វគ្គ​​ផ្តាច់​ព្រ័ត្រ​នៃ​​ពាន​រង្វាន់ AFF Smart U16 Championship 2016 បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​យុវជន​​ជម្រើស​ជាតិ​​កម្ពុជា​​ដោយ​លទ្ធផល​១-០ នៅ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ការ​ប្រកួត​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​រវាង​ម្ចាស់​ផ្ទះ​កម្ពុជា និង​វៀតណាម​បាន​បញ្ចប់​ដោយ​លទ្ធផល​ទម្លាយ​សំណាញ់​ទី​គ្នា​តែ​១​គ្រាប់​ប៉ុណ្ណោះ។

 

គ្រាប់​បាល់​ជ័យជម្នះ​របស់​យុវន​វៀតណាម​បាន​កើត​ឡើង​នៅ​នាទី​​​ទី​២៨​ដោយ​កីឡាករ​ Nguyen Xuan Kien​ ជា​អ្នក​ធ្វើ​បាន​សម្រេច។ ចំពោះ​ក្រុម​​យុវជន​ជម្រើស​ជាតិ​កម្ពុជា​បាន​ព្យាយាម​យ៉ាង​ខ្លាំង ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​ដោយ​ទទួល​បាន​ឱកាស​មួយ​លើក​​ជា​ពីរ​លើក ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​កម្ពុជា​ធ្វើ​មិន​បាន​ល្អ។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​យុវជន​កម្ពុជា​បាន​បង្ហាញ​ទម្រង់​យ៉ាង​ល្អ​ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​កម្ពុជា​រាប់​ម៉ឺន​នាក់។ ដូច្នេះ​ក្រុម​យុវជន​វៀតណាម​ជួប​ក្រុម​អូស្ត្រាលី​ដើម្បី​ប្រជែង​យក​​ជ័យលាភី​ជើង​ឯក​​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ត្រូវ​ជួប​ក្រុម​ថៃ​ដើម្បី​ប្រជែង​យក​ចំណាត់​ថ្នាក់​លេខ​៣​​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​​ដែល​ការ​ប្រកួត​ទាំង​ពីរ​គូ​នឹង​ធ្វើ​នៅ​ថ្ងៃសៅរ៍ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៦ ចុង​សប្តាហ៍​នេះ៕​

 

U16 វៀតណាម ឈ្នះ U16 កម្ពុជា ១-០ ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ AFF U16

 ក្រុម​វៀតណាម

U16 វៀតណាម ឈ្នះ U16 កម្ពុជា ១-០ ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ AFF U16

ក្រុម​កម្ពុជា

 

អត្ថបទ៖ ជាន ចាន់រ៉ា