​គ្រាន់​តែ​ឃើញ Louis នាង​ញ័រ​ដៃ​ភ្លាម ​ប៉ុន្តែ​នៅ​តែ​ច្រៀង​បាន​ល្អ​រហូត​​ទទួល​​ប៊ូតុង​មាស​ពី​គាត់​

បេក្ខនារីនៃកម្មវិធី America’s got talent អាយុ ១៤ ឆ្នាំម្នាក់ដែលមានឈ្មោះថា Jayna Brown នៅពេលដែលឡើងឆាកសម្ដែងហើយបានឃើញ judge ថ្មីម្នាក់ភ្លាមនាងចាប់ផ្ដើមញ័រដៃតែម្ដង ប៉ុន្តែទោះយ៉ាងណានាងនៅតែអាចច្រៀងបានល្អរហូតទទួលបានប៊ូតុងមាសពី Judge ដ៏សង្ហារម្នាក់នោះទៀតផង។

Judge ថ្មីម្នាក់នោះគឺជាបុរសសង្ហារសមាជិកក្រុម One Direction ដែលមានឈ្មោះថា Louis Tomlinson ដែលការបង្ហាញខ្លួនពេលនោះគឺក្នុងនាមជាគណៈកម្មការកិត្តិយស នៅក្នុងកម្មវិធី America’s got talent ។ វត្តមានរបស់គាត់មិនត្រឹមតែធ្វើឲ្យបេក្ខនារី Jayna Brown រំភើបរហូតញ័រដៃប៉ុណ្ណោះទេ ប៉ុន្តែគាត់បានធ្វើឲ្យបរិយាកាសនៅពេលនោះកាន់តែមានភាពរីករាយ ជាពិសេស Fan ស្រីៗរបស់គាត់ដែលមានវត្តមាននៅទីនោះញញឹមបិតមាត់មិនជិតនោះទេ៕

  • ​គ្រាន់​តែ​ឃើញ Louis នាង​ញ័រ​ដៃ​ភ្លាម ​ប៉ុន្តែ​នៅ​តែ​ច្រៀង​បាន​ល្អ​រហូត​​ទទួល​​ប៊ូតុង​មាស​ពី​គាត់​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:កំសាន្ត
Tags: