រដ្ឋមន្ត្រី​បរិស្ថាន​ពិចារណា​ដាក់ឈ្មោះ​តំបន់​អភិរក្ស​ថ្មី​នៅ​ភូមិភាគ​ឦសាន​ និពន្ធដោយ : រឿន ភារុន       July-21-2016, 8:59 pm         164

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋមន្ត្រី​បរិស្ថាន​ពិចារណា​ដាក់ឈ្មោះ​តំបន់​អភិរក្ស​ថ្មី​នៅ​ភូមិភាគ​ឦសាន​​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ កំពុង​ពិចារណា​ដាក់ឈ្មោះ​តំបន់​អភិរក្ស​សត្វព្រៃ និង​ព្រៃឈើ​ថ្មី​ដែលមាន​ឈ្មោះថា «​របៀង​អភិរក្ស​ជីវចម្រុះ​ឦសាន​» នៅ​ស្ទឹងត្រែង​ខេត្តមណ្ឌលគិរី រតនគិរី និង​ក្រចេះ ដើម្បី​ពង្រឹង​ការងារ​អភិរក្ស​សត្វព្រៃ និង​ព្រៃឈើ​ដែល​ប្រឈម​នឹង ការបាត់បង់​ឡើងវិញ​។​

​លោក សាយ សំ​អាល់ បានស្នើ​ថ្នាក់ដឹកនាំ​អង្គការ​មិនមែន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ចំនួន​រួមមាន USAID WINROCK និង​WWF ពិចារណា​កំណត់​ឈ្មោះ​ថ្មី សម្រាប់​តំបន់​អភិរក្ស​ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា ពិសេស​គឺ ខេត្ត​នៅ ភាគ​ឦសាន ប្រទេស ដើម្បី​ពិនិត្យ​បង្កើន​ប្រសិទ្ធភាព​ការងារ​អភិរក្ស និង​បង្កលក្ខណៈ​ងាយ​ដល់​ភ្ញៀវទេសចរ​អន្តរជាតិ​ស្គាល់ឈ្មោះ​តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​របស់​ខ្មែរ​កាន់តែច្បាស់​។

រដ្ឋមន្ត្រី​បរិស្ថាន​ពិចារណា​ដាក់ឈ្មោះ​តំបន់​អភិរក្ស​ថ្មី​នៅ​ភូមិភាគ​ឦសាន​ និពន្ធដោយ : រឿន ភារុន       July-21-2016,  8:59 pm         164

​ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​បរិស្ថាន​រូបនេះ ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ឯកសារ​ស្តីពី កម្រង​សត្វព្រៃ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច នៅ​ថ្ងៃទី​២១ ខែកក្កដា​នេះ ក្នុង​ទីស្តីការក្រសួង បរិស្ថាន​។​

​លោក សាយ សំ​អាល់  បាន​ឆ្លៀត​លើកឡើង​គំនិត​ផ្ទាល់ខ្លួន​ប្រាប់​ថ្នាក់ដឹកនាំ​អង្គការក្រៅរដ្ឋាភិបាល ថា ក្រសួង​នឹង​រៀបចំ​សិក្ខាសាលា​ពិភាក្សា​ពី​ការ​ច្របាច់​ប​ញ្ជូ​ល​តំបន់​អភិរក្ស​ទាំងអស់​ដោយ​រក្សា​ឈ្មោះ​ដើម​នៅ​ដដែល​រួមគ្នា​តែម្តង ក្នុង​គោលបំណង​ពង្រឹង​ការងារ​ការពារ​សត្វព្រៃ និង​ព្រៃឈើ​របស់​កម្ពុជា បច្ចុប្បន្ន​។​

​លោក​បន្ត​លើកឡើង​ពី​តំបន់​អភិរក្ស​ទាំងចាស់ ទាំងថ្មី​ស្ថិតក្រោម​ការគ្រប់គ្រង​ក្រសួង​ដែល​នឹង កំណត់​ក្នុង​តំបន់​អភិរក្ស​ឈ្មោះ​ថ្មី​នោះ រួមមាន តំបន់​អភិរក្ស​ភ្នំ​ព្រេច លំផាត់ វរជ័យ តំបន់​សៀម​ប៉ាង និង​ស្រែ​ពក​ជាដើម​។​

​លោក​បាន​សួរ​យោបល់​អង្គការ​ពាក់ព័ន្ធ​ពី​គំនិត​នេះ​ថា​៖«​ខ្ញុំ​នឹង​សុំ​យោបល់​ទាំងអស់គ្នា​ថា យើង​ដាក់ឈ្មោះ​យ៉ាងដូចម្តេច​? តែ​មតិ​ខ្ញុំ យើង​គួរ​ដាក់ឈ្មោះថា របៀង​អភិរក្ស​ជីវចម្រុះ​ឦសាន​។ យើង​ត្រូវ​ច្របាច់​តំបន់​ទាំងអស់នោះ​ចូលគ្នា​»​។​

រដ្ឋមន្ត្រី​បរិស្ថាន​ពិចារណា​ដាក់ឈ្មោះ​តំបន់​អភិរក្ស​ថ្មី​នៅ​ភូមិភាគ​ឦសាន​ និពន្ធដោយ : រឿន ភារុន       July-21-2016,  8:59 pm         164

​ទន្ទឹមគ្នា លោក​បាន​ជំរុញ​មន្ត្រីក្រោមឱវាទ​ពាក់ព័ន្ធ ត្រូវ​រៀបចំ​សរសេរ​ឈ្មោះ​តំបន់​អភិរក្ស​ជា ភាសា​ខ្មែរ​ឲ្យ​ច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​ទេសចរ​បរទេស​ភ័ន្តច្រឡំ​តំបន់​អភិរក្ស​កម្ពុជា​។​

​លោក​បាន​លើក​ឧទាហរណ៍​ថា​៖«​ប្រសិនបើ​គេ​ដាក់​ក្នុង Google map (​ផែនទី Google) ដូចនេះ​យើង​ចង់​ឲ្យ​ឈ្មោះ​ហ្នឹង​ជា​ឈ្មោះ​របស់​យើង ។ ឧបមា ទេសចរណ៍​បរទេស​ម្នាក់ ស្នាក់នៅ​ថត​ផ្កា នៅ​ស្រែ​ពក​នោះ គេ​នឹងដាក់​ឈ្មោះ​តំបន់​ក្នុង Google»​។​

​បន្ថែម​លើសពីនេះ លោក​បាន​អះអាងថា ក្រសួង​នឹងធ្វើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី ការសហការ​គ្រប់គ្រង​រួមគ្នា រវាង​សមត្ថកិច្ច​ពាក់ព័ន្ធ រដ្ឋបាល​ព្រៃឈើ សហគមន៍ សិស្ស​និស្សិត និង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​បង្កើត​មូលនិធិ​បរិស្ថាន​ផងដែរ សម្រាប់​ការពារ​បរិស្ថាន ដើម្បី​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ស្គា​ល់ពី​ប្រភេទ​សត្វព្រៃ និង​ព្រៃឈើ​ខ្មែរ​។​

«​ពីនេះ​ទៅមុខទៀត យើង​គួរ​ចាប់ផ្តើម​សាបព្រោះ​គំនិត​អភិរក្ស​នេះ ដោយ​ខ្លួនឯង ជាការ​ពិត​យើង​នៅតែ​ត្រូវ​ឧបករណ៍ បច្ចេកទេស​ពី​បរទេស​ដែរ​។ តែ​សំខាន់​យើង​ផ្លាស់ប្តូរ​ផ្នត់គំនិត​ប្រជាជន​របស់​យើង ចូលរួម​ការពារ​។ ប្រសិនបើ​អាច​យើង​ត្រូវ​ចិញ្ចឹមសត្វ​ព្រៃឈើ នៅ​ថ្ងៃមុខ​»​។ លោក សាយ សំ​អាល់ បញ្ជាក់​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឈិ​ត សំអាត នាយក​ប្រតិបត្តិ​អង្គការ WWF ប្រចាំ​កម្ពុជា បាន​សាទរ​នឹង​វិធានការ​លោក សាយ សំ​អាល់ ព្រោះ​វា​អាច​ពង្រឹង​ការអភិរក្ស​ព្រៃឈើ និង​សត្វព្រៃ ដែល​ជិត​បាត់បង់​របស់​កម្ពុជា​ឡើងវិញ​។ ទន្ទឹមគ្នា លោក​បាន​ជំរុញ​មន្ត្រី​ក្រសួង និង​ភាគី ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​ពង្រឹង​ការគោរព​ច្បាប់ការពារព្រៃឈើ និង​សត្វព្រៃ​ឲ្យ​បាន​តឹងរ៉ឹង​។​

​បើតាម​ប្រធាន​នាយកដ្ឋាន​អភិរក្ស​តំបន់ការពារធម្មជាតិ​ដីគោក​ខាងត្បូង​បឹង ទន្លេសាប លោក គង់ គីម​ស្រេង បច្ចុប្បន្ន កម្ពុ​ជាមាន​តំបន់​ការពារ​សត្វព្រៃ និង​ព្រៃឈើ​ស្ថិតក្រោម​ក្រសួងបរិស្ថាន​ជាង ៥០​តំបន់ ចាប់តាំងពី​ឆ្នាំ ១៩៩៣ លើ​ទំហំ​ផ្ទៃដី​ជាង ៦​ម៉ឺន​ហិកតា​៕