សម្ដេច ហ៊ុន សែន ប្រកាស​ចុះ​ពិនិត្យ​តាម​មូលដ្ឋាន​ដោយផ្ទាល់ ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ និពន្ធដោយ : ថ្មីៗ       July-21-2016, 9:39 pm         62

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច ហ៊ុន សែន ប្រកាស​ចុះ​ពិនិត្យ​តាម​មូលដ្ឋាន​ដោយផ្ទាល់ ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​​ពី​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង និង​ខេត្តកំពង់ចាម​នៅ​ព្រឹក​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក​នឹង​ចុះ​ត្រួតពិនិត្យ​តាម​មូលដ្ឋាន​ដោយផ្ទាល់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ ដែល​នៅ​សេសសល់​។ ប្រមុខ​រដ្ឋាភិបាល ទទួលស្គាល់ថា រាល់ពេល​ដែល​លោក​ចុះ​តាម​មូលដ្ឋាន​ម្ដងៗ​នាពេល​កន្លងមក​នោះ គឺ​សម្ដេច​ទទួល​បានតែ​របា​យ​ការណ៍​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ុណ្ណោះ ពោលគឺ​មិនបាន​ត្រួតពិនិត្យ​ដោយផ្ទាល់​ពី​បញ្ហា​ជាក់ស្ដែង​ឡើយ​។ សម្ដេច ហ៊ុន សែន នឹង​ចាប់ផ្ដើម​ចុះ​តាម​មូលដ្ឋាន​ជំហាន​ដំបូង​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​រួមមាន បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​កំពង់ធំ​ជាដើម​។

​សូម​ស្ដាប់​ប្រសាសន៍​នាយករដ្ឋមន្ត្រី ហ៊ុន សែន ៖

​ក្រៅពី​ប្រកាស​ចុះ​តាម​មូលដ្ឋាន​ដោយផ្ទាល់​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បន្ត​សរសើរ និង​លើក​ពី​គុណសម្បត្តិ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ដែល​សម្ដេច​ចាត់ទុកថា ជា​ថ្នាក់ដឹកនាំ​ខេត្ត​ដ៏​ល្អ​និង​អនុវត្ត​ការងារ​ដែល​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​យ៉ាងពិត​ប្រាកដ​។ ថ្លែង​ចំពោះមុខ​មន្ត្រី​បក្ស​ខ្លួន​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល បាន​បន្ថែមថា បើសិន​ជាមាន​អភិបាលខេត្ត មាន​អភិបាលស្រុក អភិបាលក្រុង អភិបាលខណ្ឌ​ល្អ​នោះ ការដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​នឹង​ប្រព្រឹត្តិទៅបាន​ល្អ ដោយ​មិនចាំបាច់​នាំ​ការ​អំ​ពុល​ទុក្ខ ដល់​នាយករដ្ឋមន្ត្រី «​ឈឺក្បាល​»​ឡើយ​៕