U16 វៀតណាម ឈ្នះ U16 កម្ពុជា ១-០ ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ AFF U16

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម១៦ឆ្នាំបានឡើងទៅជួបក្រុមយុវជនអូស្ត្រាលីក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Smart U16 Championship 2016 បន្ទាប់ពីបានយកឈ្នះក្រុមយុវជនជម្រើសជាតិកម្ពុជាដោយលទ្ធផល១-០ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងម្ចាស់ផ្ទះកម្ពុជា និងវៀតណាមបានបញ្ចប់ដោយលទ្ធផលទម្លាយសំណាញ់ទីគ្នាតែ១គ្រាប់ប៉ុណ្ណោះ។

U16 វៀតណាម ឈ្នះ U16 កម្ពុជា ១-០ ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ AFF U16
ក្រុមកម្ពុជា
U16 វៀតណាម ឈ្នះ U16 កម្ពុជា ១-០ ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ AFF U16
ក្រុមវៀតណាម

គ្រាប់បាល់ជ័យជម្នះរបស់យុវនវៀតណាមបានកើតឡើងនៅនាទីទី២៨ដោយកីឡាករ Nguyen Xuan Kien ជាអ្នកធ្វើបានសម្រេច។ ចំពោះក្រុមយុវជនជម្រើសជាតិកម្ពុជាបានព្យាយាមយ៉ាងខ្លាំង ប៉ុន្តែធ្វើមិនបានសម្រេចដោយទទួលបានឱកាសមួយលើកជាពីរលើក ប៉ុន្តែខ្សែប្រយុទ្ធកម្ពុជាធ្វើមិនបានល្អ។ ទោះបីជាយ៉ាងណា ក្រុមយុវជនកម្ពុជាបានបង្ហាញទម្រង់យ៉ាងល្អក្រោមក្រសែភ្នែកអ្នកទស្សនាកម្ពុជារាប់ម៉ឺននាក់។ ដូច្នេះក្រុមយុវជនវៀតណាមជួបក្រុមអូស្ត្រាលីដើម្បីប្រជែងយកជ័យលាភីជើងឯកវេលាម៉ោង៦:៣០នាទីល្ងាច ខណៈក្រុមម្ចាស់ផ្ទះកម្ពុជាត្រូវជួបក្រុមថៃដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣វេលាម៉ោង៣:៣០នាទីរសៀលដែលការប្រកួតទាំងពីរគូនឹងធ្វើនៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦ ចុងសប្តាហ៍នេះ៕

អត្ថបទ៖ ជាន ចាន់រ៉ា
ប្រភព៖ sabay

  • U16 វៀតណាម ឈ្នះ U16 កម្ពុជា ១-០ ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ AFF U16已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: