នាវាមុជទឹក​ដើរ​ដោយ​ថាមពលបរមាណូ​របស់​មហាអំណាច​អង់គ្លេស​ តម្លៃ​ជាង​២​ពាន់​លាន​ដុល្លារ​ រង​ការ​បុក​ដោយ​នាវា​ដឹក​ទំនិញ​

​អាច​និយាយ​បាន​ថា​ ជា​ប្រវត្តិសាស្ត្រ​ដំបូង​និង​ភ្ញាក់ផ្អើល​មួយ​របស់​អង់គ្លេស​ក៏​ថា​បាន​ ដោយ​នាវាមុជទឹក​ដោយ​ថាមពលបរមាណូ​ដ៏​ទំនើប​របស់​មហាអំណាច​អង់គ្លេស​មួយ​គ្រឿង​ពេល​កំពុង​ធ្វើ​សមយុទ្ធ​ ស្រាប់តែ​រង​ការ​បុក​ដោយ​នាវា​ដឹក​ទំនិញ​នៅ​ក្បែរ​កំពង់​ផែ​ Gibraltar​ កាលពី​ថ្ងៃ​ពុធ​ ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៦​ម្សិលមិញ​ បណ្តាល​ឲ្យ​នាវាមុជទឹក​ខូចខាត​ផ្ទៃ​ខាងក្រៅ​ដោយ​អន្លើ​ ប៉ុន្តែ​មិន​មាន​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​និង​រង​របួស​អ្វី​ទេ​ ។​

​កងកម្លាំង​ទាហាន​អង់គ្លេស​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ក្រោយ​ការ​ប៉ះទង្គិច​ភ្លាមៗ​ នាវាមុជទឹក​ HSM​ Ambush​ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​ជួសជុល​នៅ​កំពង់​ផែ​ Gibraltar​ រីឯ​នាវា​ដឹក​ទំនិញ​មិន​មានការ​ខូចខាត​ទេ​ ។​ ប្រព័ន្ធ​បរមាណូ​របស់​នាវាមុជទឹក​មិន​មាន​រង​ការ​ប៉ះពាល់​ឡើយ​ ។​

​មន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេស​បាន​និយាយ​ថា​ ដោយសារ​នាវាមុជទឹក​ទើបតែ​មុជ​ចូល​ទៅ​ក្នុង​ទឹក​ ទើប​ធ្វើ​ឲ្យ​នាវា​ដឹក​ទំនិញ​មើល​មិនឃើញ​ ក៏​បុក​ប៉ះទង្គិច​តែ​ម្តង​ ។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​​ គឺ​នៅ​ត្រង់​ថា​ នាវាមុជទឹក​ HSM​ Ambush​ ដ៏​ទំនើប​របស់​មហាអំណាច​អង់គ្លេស​ទម្ងន់​៧.៤០០​តោន​ ទំហំ​ប្រវែង​៩៧​ម៉ែត្រ​ និង​ទំហំ​ទទឹង​១១,៣​ម៉ែត្រ​ ព្រមទាំង​មាន​តម្លៃ​រហូត​ដល់​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ មាន​បំពាក់​ទៅ​ដោយ​កាំជ្រួច​មី​ស៊ី​ល​ Tomahawk​ បំពាក់​ក្បាល​គ្រាប់​បរមាណូ​ និង​មាន​ប្រព័ន្ធ​ការពារ​ពិសេស​ ប៉ុន្តែ​នៅ​តែ​មានការ​ប៉ះទង្គិច​គេច​មិន​ផុត​ជាមួយ​នាវា​ដឹក​ទំនិញ​សាមញ្ញ​ទៅ​វិញ​ ៕​

Related