យន្តហោះ​បុក​ស្ពាន​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់​បាត់បង់​ជីវិត​ និង​របួសធ្ងន់​៥​នាក់​

​យន្តហោះ​ប្រភេទ​ Cessna​ 208b​ ចំណុះ​៩​កៅអី​១​គ្រឿង​ ពេល​កំពុង​ហោះហើរ​សាកល្បង​ប្រមាណ​១០​វិនាទី​ ស្រាប់តែ​ជួប​ហេតុការណ៍​អកុសល​ទៅ​បុក​ស្ពាន​នៅ​សង្កាត់​ Jinshan​ ទីក្រុង​ Shanghai​ ប្រទេស​ចិន​ កាលពី​ថ្ងៃ​ពុធ​ ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៦​ម្សិលមិញ​ បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់​បាត់បង់​ជីវិត​ និង​៥​នាក់​ទៀត​រង​របួសធ្ងន់​ ។​

​អាជ្ញាធរ​ចិន​បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​ចំនួន​១០​នាក់​ឋិត​នៅ​ក្នុង​យន្តហោះ​ប្រភេទ​ Cessna​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Textron​ Aviation​ របស់​សហរដ្ឋអាមេរិក​នោះ​ គឺ​សមាជិក​អាកាសយានិក​២​នាក់​ បុគ្គលិក​រដ្ឋាភិបាល​ និង​អ្នក​សារព័ត៌មាន​ចំនួន​៨​នាក់​ ខណៈ​មូលហេតុ​នៃ​គ្រោះថ្នាក់​យន្តហោះ​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​ ៕​

Related