ឃាត់ខ្លួន​ជន​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ម្នាក់

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល សហ​ការណ៍​ជាមួយ​កម្លាំង នគរបាល​ប៉ុស្ដិ៍​ពើក បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន បាន​ម្នាក់ និង​ដកហូត​បាន​វត្ថុ​តាង​ពាក់ព័ន្ធ និង​បទល្មើស​គ្រឿងញៀន​មួយ​ចំនួន កាលពី​ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​២​និង​១០​នាទី​រសៀល នៅ​តាម​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ចំការ​ជោ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ប៉ោ ផានិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខែ្ម​រ មាន​ទីលំនៅ​ក្នុងភូមិ ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​។ ដោយឡែក​វត្ថុ​តាង ដែល​កម្លាំង​នគរបាល ដកហូត​យក​បាន​នោះ​រួម​មាន ទូរ​សព្ទ័​ដៃ​១​គ្រឿង​ម៉ាក​ណូ​គា​១២៨០​ពណ៌​ស ថ្នាំ​ញៀន​៣​កញ្ចប់​តូច ដែកកេះ​ចំនួន ១១ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នា​២០០៥​ឡើង​តែម​ឆ្មាំ​២០០៧​គ្មាន​ស្លាក​លេខ​។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ​បាន កម្លាំង​ប៉ុស្តិ៍​នគរបាល​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មុខសញ្ញា​ម្នាក់​នោះ​កំពុង​ធ្វើ​សកម្មភាព ចែកចាយ​ថ្នាំ​ញៀន​នៅ​ត្រង់​ចំណុច​ខាងលើ ហើយ​ភ្លាម​ៗ​នោះ​កម្លាំង​ចុះ​ទៅ​កាន់​ទីនោះ ពេល​ទៅ​ដល់​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ដែល​ជនសង្ស័យ លាក់​ទុក​នៅ​ក្នុង​ដប​ទឹកបរិសុទ្ធ​ចំនួន​៣​កញ្ចប់​តូច​។

បន្ទាប់​មក​ក៏​បាន​ចាប់ខ្លួន​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់ ហើយ​ជន​នោះ​បាន​សារភាព​ថា ខ្លួន​បាន​ទៅ​ទិញ​ថ្នាំ​ញៀន​នោះ ពី​ម្ដុំ​មុខ​មន្ទីរពេទ្យ​លោ​សង្ឃ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​លក់​បន្ត​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​នោះ​៕