Miranda Kerr ភ្ជាប់​ពាក្យ​នឹង​មហាសេដ្ឋី​ក្មេង​បំផុត​ ជា CEO Snapchat

កំពូល​តារា​ម៉ូដែល​អូស្ត្រាលី Miranda Kerr បាន​បញ្ជាក់​ថា​ខ្លួន​ទើប​តែ​​ទទួល​ពាក្យ​សុំ​ភ្ជាប់​ពាក្យ​របស់​មហាសេដ្ឋី Evan Spiegel មុន​នេះ​បន្តិច។

 

Miranda Kerr ភ្ជាប់​ពាក្យ​នឹង​មហាសេដ្ឋី​ក្មេង​បំផុត​ ជា CEO Snapchat

កាល​ពី​ថ្ងៃ​ទី ២០​ខែ​កក្កដា​មុន​នេះ អតីត​តារា​បង្ហាញ​ម៉ូដ​របស់ Victoria’s Secret Miranda Kerr បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​នៅ​បណ្ដាញ​សង្គម​របស់​ខ្លួន​បញ្ជាក់​ថា​ខ្លួន​បាន​ទទួល​សុំ​ភ្ជាប់​ពាក្យ​របស់​មហាសេដ្ឋី Evan Spiegel ហើយ។ ភ្ជាប់​ជាមួយ​រូប​នេះ តារា​វ័យ​៣៣​ឆ្នាំ​បាន​សរសេរ​ថា៖ “ខ្ញុំ​បាន​យល់​ព្រម​ហើយ”។

 

គួរ​បញ្ជាក់​ផង​ដែរ គូ​ដណ្ដឹង​របស់ Miranda គឺ​ Evan Spiegel ដែល​ជា​មហាសេដ្ឋី​ក្មេង​បំផុត​លើ​ពិភព​លោក ហើយ​ក៏​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Snapchat ផង​ដែរ។ ប្រភព​ផ្ទៃ​ក្នុង​មួយ​បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន E!Online ថា៖ “Miranda ពិត​ជា​រំភើប​ខ្លាំង​ណាស់​ដែល​បាន​ភ្ជាប់​ពាក្យ​នឹង Evan។ នាង​កំពុង​ចង់​រៀបការ​ហើយ​មាន​កូន​ជាមួយ​គ្នា។ វា​គឺ​ជា​អ្វី​ដែល​អ្នក​ទាំង​២​ចង់​បាន”។

 

មុន​ពេល​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​ប្រុស​ក្មេង​ខាង​លើ Miranda ធ្លាប់​មាន​ចំណង​ស្នេហ៍​ជាមួយ​តារា​សម្ដែង Olando Bloom តួ​រឿង “Lord Of The Ring”៕

 

Miranda Kerr ភ្ជាប់​ពាក្យ​នឹង​មហាសេដ្ឋី​ក្មេង​បំផុត​ ជា CEO Snapchat

ចិញ្ជៀន​ភ្ជាប់​ពាក្យ​របស់ Miranda

 

ចុចអាន៖Selena Gomez បង្ហោះ​​រូប Instagram មួយ​សន្លឹកៗ​រក​លុយ​បាន​ច្រើន​មិន​ធម្មតា

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖eonline