អេ ភូថង​​​ ប្រាប់​ថា ផាន់​​ គ្រាន់​ប៉ះ​ Saiyok ​​ប្រៀប​ដូច​ទៅ​ឲ្យ​គេ​វ៉ៃ​​នៅ​ Thai Fight

អតីត​អ្នក​ប្រដាល់​ដ៏​ល្បី​របស់​កម្ពុជា​លោក​​ អេ ភូថង​​​​គិត​ថា​ ការ​ចេញ​ទៅ​វ៉ៃ​របស់​​អ្នក​លេង​គុន​ខ្មែរ​ ផាន់ គ្រាន់​នៅ​ក្នុង​ព្រឹត្តិការណ៍​ Thai Fight ​​ដោយ​ត្រូវ​ប៉ះ​កីឡាករ​ថៃ​ Sai Yok ចុង​សប្តាហ៍​នេះ​ប្រៀប​ដូច​ជា​​ទៅ​ឲ្យ​វ៉ៃ។

 

អេ ភូថង​​​ ប្រាប់​ថា ផាន់​​ គ្រាន់​ប៉ះ​ Saiyok ​​ប្រៀប​ដូច​ទៅ​ឲ្យ​គេ​វ៉ៃ​​នៅ​ Thai Fightលោក អេ ភួថង

 

លោក​ អេ ភូថង​ បាន​​ប្រាប់​ថា​ លោក​ទើប​តែ​ដឹង​​ព័ត៌មាន​ដែល​​ ផាន់ គ្រាន់​ទៅ​វ៉ៃ​នៅ​ Thai Fight ហើយ​ត្រូវ​ជួប​​នឹង​អ្នក​ប្រដាល់​ថៃ​ល្បី​ឈ្មោះ​ Sai Yok។ លោក​បាន​និយាយ​ថា​ ៖«​វ៉ៃ​ជា​មួយ​នរណា​មិន​វ៉ៃ បែរ​ជា​ទៅ​វ៉ៃ​ជា​មួយ​ Sai Yok។ ផាន់​ គ្រាន់​ ប៉ះ​​ Sai Yok ប្រៀប​ដូច​ជា​ទៅ​ឲ្យ​គេ​វ៉ៃ​អីចឹង​​ ពី​ព្រោះ​នរណា​ក៏​ដឹង​​ដែរ​ថា​ Sai Yok ជា​កីឡាករ​ប្រដាល់​ថៃ​ម្នាក់​ដែល​​ស្ថិត​ក្នុង​ចំណោម​កំពូល​កីឡាករ​​​ប្រដាល់​​​ប្រចាំ​ប្រទេស​ថៃ»។​

 

អតីត​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា​រូប​នេះ​បន្ថែម​ថា​ ការ​ប៉ះ​គ្នា​រវាង​ ផាន់​ គ្រាន់​ និង​ Sai Yok មើល​ទៅ​ខុស​គ្នា​ឆ្ងាយ​ណាស់។ ​ផាន់ គ្រាន់​​គួរ​តែ​ខិត​ខំ​ហ្វឹកហាត់​ឲ្យ​បាន​ដិត​ដល់​ខ្លាំង​ជាង​នេះ​ដើម្បី​ទៅ​វ៉ៃ​ជា​មួយ​គេ​ឲ្យ​ល្អ​មើល​ ទោះ​ជា​មិន​អាច​ឈ្នះ​ក៏​​អាច​ស៊ី​សង់​គ្នា​បាន​​ខ្លះ​ដែរ។

 

អេ ភូថង​​​ ប្រាប់​ថា ផាន់​​ គ្រាន់​ប៉ះ​ Saiyok ​​ប្រៀប​ដូច​ទៅ​ឲ្យ​គេ​វ៉ៃ​​នៅ​ Thai Fight កីឡាករ ផាន់ គ្រាន់

 

នេះ​ជា​លើក​ទី​មួយ​ហើយ​​ដែល​ ផាន់ គ្រាន់​លេច​មុខ​ប្រកួត​នៅ​ព្រឹត្តិការណ៍​ Thai Fight ដោយ​ត្រូវ​ជួប​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ Sai Yok នៅ​ថ្ងៃ​សៅរ៍ ទី​២៣​ ខែ​កក្កដា​នេះ។ កីឡាករ​កម្ពុជា​ដែល​ធ្លាប់​ចាញ់​​នៅ​ព្រឹត្តិការណ៍​នេះ​មាន​ដូច​ជា​​ វង្ស ណយ, ពេជ្រ​ សីហា និង​អ៊ុង វីរៈ​ជា​ដើម​ ប៉ុន្តែ​ កែវ រំចង់​ធ្លាប់​សាង​ប្រវត្តិ​សាស្ត្រ​ឈ្នះ​នៅ​ព្រឹត្តិការណ៍​នេះ៕

 

អេ ភូថង​​​ ប្រាប់​ថា ផាន់​​ គ្រាន់​ប៉ះ​ Saiyok ​​ប្រៀប​ដូច​ទៅ​ឲ្យ​គេ​វ៉ៃ​​នៅ​ Thai Fight កីឡាករ​ថៃ​ Sai Yok (រូបថត៖ Thai Fight)

 

អត្ថបទ៖ ជាន ចាន់រ៉ា​