ទេព​ឥន្ទ្រី​សេនាក្លាហាន (ភាគទី២៥)

ភាគ​ទី​២៥
​​
សេនា​ទាំង​៤​ឡើង​មក​ដល់​ពាក់​កណ្ដាល​ទួល​ ជើពា​និង​បូអើសូ​នាំ​គ្នា​បាញ់​ព្រួញ​ទៅ​រក​ពួក​វា​ដូច​ជា​គេ​បាច តែ​ពួក​វា​ទាំង​៤​នាក់​យក​ខែល​រា​ទម្លាក់​ចោល​ទៅ​ដី​អស់​ កួកធេង​ឃើញ​សេនា​ទាំង​៤​នាក់​នោះ​ឡើង​កាន់​តែ​ជិត​មក​ៗ​ គេ​កើត​មាន​សេចក្ដី​ព្រួយបារម្ភ​រឹតតែ​ខ្លាំង​ឡើង​ដែរ ​គេ​នឹក​ក្នុង​ចិត្ត​ថា​អ្នក​ទាំង​អស់​ដែល​នៅ​ទី​នេះ​គឺ​សុទ្ធ​តែ​ក្លាហាន​អង់អាច​ តែ​គេ​មិន​ធ្លាប់​ប្រយុទ្ធ​នឹង​អ្នក​ចេះ​ស្នៀត​សម្រាល​ខ្លួន​ទេ​ តើ​ម្ដង​នេះ​អញ​គិត​ធ្វើ​ម៉េច​ទៅ?

 

គេ​កំពុង​តែ​គិត​ ស្រាប់​តែ​សេនា​ម្នាក់​បាន​មក​ដល់​លើ​ដី​ទួល​ទៅ​ហើយ ​ព្រះ​រាជ​បុត្រ​កួខួថាយ​ទ្រង់​យារ​ព្រះ​ខ័ន​ឡើង​ប្រកាប់​ប្រចាក់​ជាមួយ​សត្រូវ​នេះ​ភ្លាម តែ​ប្រយុទ្ធ​បាន​ពីរ​បី​ស្នៀត​សត្រូវ​ដែល​មាន​វ័យ​ពាក់​កណ្ដាល​មនុស្ស​ទៅ​ហើយ​នេះ​ យារ​ដៃ​ឡើង​ចោល​កូន​ព្រួញ​មួយ​ត្រូវ​ចំ​សុរង្គ​កួខួ​ថាយ​បណ្ដាល​ឱ្យ​ទ្រង់​មាន​របួស​ក្នុង​ពេល​នោះ​ឯង​ សត្រូវ​លើក​កាំ​បិត​ឡើង​បម្រុង​ធ្វើ​គត់​ព្រះរាជបុត្រ​ នៅ​ក្នុង​ពេល​អាសន្ន​នោះ​ ស្រាប់​តែ​មាន​ផ្លែ​ដាវ​មួយ​លូន​ធ្លោ​ចេញ​មក​រង​មុខ​កាំបិត​ជាប់​ហើយ​ចាក់​ចំ​ដៃ​សត្រូវ។

 

សត្រូវ​ឃើញ​ដូច្នេះ​ ហាក់​ដូច​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ វា​លោត​ថយ​ទៅ​ក្រោយ​​បី​ជំហាន​វិញ​ភ្លាម​ ក្រឡេក​មើល​ទៅ​អ្នក​ប្រើ​ដាវ​នោះ​ ឃើញ​យុវជន​មួយ​រូប​ដែល​ទើប​នឹង​មាន​វ័យ​ប្រមាណ​ជា​ជាង​ ១០ឆ្នាំ​ប៉ុណ្ណោះ​ ការណ៍​នេះ​រឹត​តែ​ញ៉ាំង​វា​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់​ទៅ​ទៀត​ ព្រោះ​វា​ស្មាន​មិន​ដល់​ថា​ សេនា​នៅ​ក្រោម​ព្រះ​រាជ​បញ្ជា​ព្រះចៅ​ធា​មូ​ចិន មាន​អ្នក​ចេះ​យុទ្ធ​សិល្ប​យ៉ាង​ថ្នឹក​ជំនាញ​ដូច្នោះ​ហើយ​អ្នក​នោះ​មាន​វ័យ​យ៉ាង​ក្មេង​ដល់​ម្ល៉ឹង​សោះ​! វា​ក៏​ស្រែក​សួរ​ថា៖
«ឯង​ជា​អ្នក​ណា? ប្រាប់​ឈ្មោះ​ឱ្យ​អញ​ដឹង​ឆាប់​ឡើង!»
សេនា​នេះ​និយាយ​ជា​ភាសា​សុង​ តែ​គេ​មាន​សម្លៀក​បំពាក់​ជា​សេនា​ជន​ជាតិ​ជិន​កួក ​កួក​ឆេង​ឆ្ងល់​ខ្លាំង​ណាស់​គេ​ក៏​ឆ្លើយ​ទៅ​វិញ​ថា៖
«ខ្ញុំ​ឈ្មោះ​កួក​ឆេង!»

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រី​សេនាក្លាហាន (ភាគទី២៥)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ