Kris និង Luhan ចាញ់​ក្ដី SM កុង​ត្រា​នៅ​តែ​បន្ត​រហូត​ដល់​ឆ្នាំ ២០២២

នៅ​ទី​បំផុត ជម្លោះ​ប្ដឹងផ្ដល់​រវាង​អតីត​សមាជិក​ក្រុម​ចម្រៀង EXO Kris, Luhan និង​ផលិតកម្ម​ចម្រៀង SM បាន​មក​ដល់​ទី​បញ្ចប់​ហើយ។

 

Kris និង Luhan ចាញ់​ក្ដី SM កុង​ត្រា​នៅ​តែ​បន្ត​រហូត​ដល់​ឆ្នាំ ២០២២

 
លទ្ធផល​នៃ​ការ​ប្ដឹង​ដើម្បី​រំលាយ​កុងត្រា​រវាង​តារា​ចម្រៀង Kris, Luhan និង​ផលិតកម្ម​ចម្រៀង SM បាន​ចេញ​ហើយ​កាល​ពី​ពេល​មុន​នេះ​បន្តិច។ អ្នក​ឈ្នះ​ក្នុង​រឿង​ក្ដី​លើក​នេះ​គឺ​ផលិតកម្ម​យក្ស SM Entertainment។ តុលាការ​បាន​ស្នើ​ឲ្យ​ភាគី​ទាំង​សង​ខាង​ផ្សះផ្សា​គ្នា ខណៈ​កុងត្រា​របស់​អតីត​សមាជិក​ក្រុម​ចម្រៀង EXO ទាំង​២​នឹង​ត្រូវ​បាន​បន្ត​រហូត​ដល់​ឆ្នាំ ២០២២។ បណ្ដាញ​ព័ត៌មាន​ក៏​បាន​រាយការណ៍​បន្ថែម​ទៀត​ដែរ​ថា៖ “ក្រៅ​ពី​ប្រទេស​កូរ៉េ និង​ជប៉ុន រាល់​សកម្មភាព​របស់ Kris និងLuhan និង​ត្រូវ​បាន​ត្រួត​ត្រា​ទាំង​ស្រុង​ដោយ SM Entertainment ហើយ​ពួក​គេ​ក៏​ត្រូវ​ចែក​ចំណូល​មួយ​ផ្នែក​ឲ្យ​ទៅ​ផលិតកម្ម​ខាង​លើ​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ដែរ តារា​ទាំង​២​នេះ​ក៏​នឹង​មិន​ចូល​រួម​ក្នុង​សកម្មភាព​អ្វី​ទាំង​អស់​ដែល​ទាក់​ទង​នឹង​ក្រុម​ចម្រៀង EXO៕

 

ចុចអាន៖Yoona និង EXO ប្រជែង​គ្នា​បញ្ចេញ​សម្រស់​ក្នុង​កម្មវិធី​តែ​មួយ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop