កុំ​ចេះ​តែ​ហ៊ាន ! ស្ទើរ​ស្លាប់​ស្ទើរ​រស់​ចឹ​ង

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​និង​វាយ​ឡើង​ស្ទើរ​ស្លាប់​ស្ទើរ​រស់​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ព្រលឹម ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង​មិន​បាន​សម្រេច​នៅ​ចំណុច​ផ្សារ​មេមត់ ស្ថិត​ក្នុងភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

សមត្ថកិច្ច​នគរបាល​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ វុ​ធ អ៊ិ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំ​ពៃ ឃុំ​រំចេក ស្រុក​មេមត់ បាន​ប៉ុនប៉ង​លួច​ម៉ូតូ​១​គ្រឿង ម៉ាក​វ៉េវ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ របស់​អាជីវករ​លក់​បន្លែ​ឈ្មោះ ញឿ​ន ណា​ក់ អាយុ​៣០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ចាន់​ធឿ​ន រស់នៅ​ភូមិ​ជា​ច ឃុំ​មេមត់ ស្រុក​មេមត់ ។

សមត្ថកិច្ច​នគរបាល​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​ផ្សារ​ដើម្បី​លក់​បន្លែ​ដូច​សព្វមួយដង ដោយ​បាន​ទុក​ម៉ូតូ​ចម្ងាយ​ពី​ខ្លួន​ប្រហែលជា​៥​ម៉ែត្រ ។ ខណៈ​ពេល​ដែល​កំពុង​តែ​លក់ដូរ​ស្រាប់តែ​មាន​ជនសង្ស័យ​បាន​មក​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​ឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ដេញចាប់​ជនសង្ស័យ​បាន​ហើយ​នាំ​គ្នា​ប្រដៅ​យ៉ាង​ចាស់ដៃ​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត  បន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូបានបន្តិច​។​ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០១៦កន្លងទៅ ស្ថិតក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនដំបូងគេឃើញជនសង្ស័យមួយក្រុមមានគ្នា៣នាក់​ ជិះម៉ូតូមួយគ្រឿមិនចាំម៉ាក​ បានធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿងម៉ាក់​ MSX ពាក់ស្លាកលេខភ្នំពេញ1CJ-3933​។

បន្ទាប់ពីធ្វើសកម្មភាពបានសម្រេចតែបន្ដិច​ ក៏ត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋ​ឃើញទាន់​ នាំដេញចាប់វាយស្ទើស្លាប់​ ចំណែកបក្សពួក២នាក់ទៀត នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនសង្ស័យដែលប្រជាពលរដ្ឋ វាយត្រូវបានឡានពេទ្យដឹងយកទៅសង្គ្រោះ​ នៅមន្ទីរពេទ្យ​ដោយសារតែមានរបួសធ្ងន់ធ្ងរពេក​៕

ដោយឡែកមួយវិញទៀតខណ្ឌពោធិ៍សែនជ័យ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតក្នុងផ្ទះជួលភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក​ Honda Dream C125 ចូលក្នុងផ្ទះជួលខាងលើ ស្រាប់តែបក្ខពួកម្នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ ហើយម្នាក់ទៀតនៅចាំម៉ូតូ ខណៈពេលដែលកំពុងធ្វើសកម្មភាព ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់ ក៏បាននាំគ្នាដេញចាប់បានម្នាក់ ហើយម្នាក់ទៀតរត់គេចខ្លូនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋ ប្រគល់ខ្លូនឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កុំ​ចេះ​តែ​ហ៊ាន ! ស្ទើរ​ស្លាប់​ស្ទើរ​រស់​ចឹ​ង

កុំ​ចេះ​តែ​ហ៊ាន ! ស្ទើរ​ស្លាប់​ស្ទើរ​រស់​ចឹ​ង

កុំ​ចេះ​តែ​ហ៊ាន ! ស្ទើរ​ស្លាប់​ស្ទើរ​រស់​ចឹ​ង

កុំ​ចេះ​តែ​ហ៊ាន ! ស្ទើរ​ស្លាប់​ស្ទើរ​រស់​ចឹ​ង