ស្អំ​ទឹ​កក្តៅ ពេលណា​គួរប្រើ និង​ពេលណា​មិន​គួរប្រើ​?

ស្អំ​ទឹ​កក្តៅ ពេលណា​គួរប្រើ និង​ពេលណា​មិន​គួរប្រើ​?


ស្អំ​ទឹ​កក្តៅ ពេលណា​គួរប្រើ និង​ពេលណា​មិន​គួរប្រើ​?

​ការព្យាបាល​អាការៈ​របួស​សាច់ដុំ ដោយ​ការ​ស្អំ​ទឹ​កក្តៅ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​។ នៅពេល​សាច់ដុំ​មាន​អារម្មណ៍​ថា​រឹង និង​រលាក អ្នក​អាច​ប្រើប្រាស់​ទឹ​កក្តៅ ដើម្បី​ស្អំ​បំបាត់​ការឈឺចាប់ ជា​បណ្តោះអាសន្ន​បាន​។ ការ​ស្អំ​ទឹក​ក្តៅ​នេះ គឺជា​វិធី​ដ៏​ល្អ​មួយ ក្នុងការ​បន្ធូរ​សាច់ដុំ ដែល​កំពុងតែ​មាន​បញ្ហា ដោយ​មិន​ខ្វល់​ថា​សាច់ដុំ​នៅ​ជើង ខ្នង ចង្កេះ ស្មា ឬ​ក​ឡើយ​។ ជាតិ​ក្តៅ ក៏​ប្រហែលជា​អាច​ស្អំ នៅលើ​សាច់ដុំ​បាន មុន​ពេល​ហាត់ប្រាណ ដើម្បី​ជួយ​ឲ្យ​សាច់​ដុំនោះ យឺត​បាន​យ៉ាង​ល្អ និង​កាត់បន្ថយ​ការ​ប្រឈម នឹង​ការ​មាន​របួស​បាន​ទៀតផង​។
​នេះ​ហើយ​គឺជា​ហេតុផល​ជាក់លាក់​មួយ​ដែល​ថា ជាតិ​ក្តៅ គឺជា​វិធី​ព្យាបាល​ដ៏​ឆ្លាត​វៃ​មួយ សម្រាប់​សាច់ដុំ​ដែល​មាន​របួស​ផ្សេងៗ​។ អារម្មណ៍​ក្តៅៗ នឹង​ជួយ​បន្ធូរ​អា​ការៈឈឺ​នៅ​សាច់ដុំ កាត់បន្ថយ​រោគសញ្ញា​ដូចជា ការឈឺចាប់ គាំង​សាច់ដុំ និង​រលាក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ចំពោះ​កន្លែង​ដែល​មាន​របួស​ណាមួយ ដែល​ស្ទាប​ទៅ​មាន​អារម្មណ៍​ថា​ក្តៅ​ស្រាប់​នោះ គឺ​ហាម​មិន​ឲ្យ​ស្អំ​ទឹក​ក្តៅ​ឡើយ លើកលែង​ដែល​កន្លែង​គ្រេច​ថ្លោះ ឬ​សាច់ដុំ​ធ្វើការ​ច្រើន​ប៉ុណ្ណោះ​។ កាលណា​កន្លែង​ដែល​ស្ទាប​ទៅ​ក្តៅ​ស្រាប់ ហើយ​ស្អំ​ទឹក​ក្តៅ​ទៀត នឹង​កាន់តែ​ធ្វើឲ្យ​បញ្ហា​នោះ កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។ តើ​អ្នក​មាន​ដឹង​ទេ​ថា ជាតិ​ក្តៅ​នឹង​ជំរុញ ដល់រ​បត់​ឈាម​រត់ កាន់តែ​ខ្លាំង​ទៅ កន្លែង​ដែល​អ្នក​ស្អំ​។​

ការ​មាន​របួស​នៅ​កែងជើង ការ​ក្តៅ​ជង្គង់ ឬ​កែងជើង ដោយសារ​តែ​រាងកាយ ខំប្រឹង​ទាញ​ឈាម​កាន់តែច្រើន ទៅ​កន្លែង​ទាំងនោះ ដើម្បី​ចាប់ផ្តើម​នូវ​ដំណើរកា​រណ៍ នៃ​ការ​ជាសះស្បើយ​។ តែ​ករណី​ដែល​អ្នក​ខំ​ប្រឹង​ស្អំ​ទឹ​កក្តៅ ក្នុងករណី​នេះ​ថែម​ទៀត​នោះ វា​គ្រាន់តែ​ធ្វើឲ្យ​កន្លែង​នោះ កាន់តែ​ហើម និង​ឈឺចាប់​ខ្លាំង​ប៉ុណ្ណោះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។