តើ​ការ​ហាត់ប្រាណ អាច​ជួយ​បន្សាប​ភាពស្រវឹង​ដែរ​ទេ​?

តើ​ការ​ហាត់ប្រាណ អាច​ជួយ​បន្សាប​ភាពស្រវឹង​ដែរ​ទេ​?


តើ​ការ​ហាត់ប្រាណ អាច​ជួយ​បន្សាប​ភាពស្រវឹង​ដែរ​ទេ​?

​​ក្រោយ​ពី​រយៈពេល​មួយ​យប់ នៃ​ពិធី​ជប់លៀង​ជាមួយ​មិត្តភក្តិ ដោយ​មាន​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​រួច អ្នក​អាច​នឹង​មាន​អារម្មណ៍ មិន​ស្រួល​ក្នុង​ខ្លួន​បាន​នៅ​ថ្ងៃ​បន្ទាប់​។ នេះ​ហើយ​គឺជា​អារម្មណ៍​ស្រវឹង ឬ​ហៅ​ថា​ផល​រំខាន នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​។ ក្រៅពីនេះ អ្នក​អាច​នឹង​មាន​អា​ការៈបន្ថែម​ទៀត​ដូចជា ចង្អោ​រ ឈឺក្បាល វិលមុខ និង​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​។ មែន​ហើយ ការ​ហាត់ប្រាណ​ប្រហែលជា​ជំរើស​ចុងក្រោយ​មួយ ដែល​អ្នក​ចង់​ធ្វើ ដើម្បី​អាច​ធ្វើឲ្យ​អារម្មណ៍ វិល​មក​ធម្មតា​វិញ​បានដែរ​។

​ពិតណាស់ កម្រិត​នៃ​ការ​ហាត់ប្រាណ ដែល​អ្នក​កួរ​តែ​ធ្វើ​នោះ គឺ​មិនគួរណា​ខ្លាំងក្លា​ពេក​ទេ បើសិន​ជា​អ្នក​ចង់​ប្រើប្រាស់​វា មក​បន្សាប​ជាតិ​ស្រវឹង ពី​ម្សិលមិញ​បាន​។ បើសិន​ជា​ច្រើន​ចូលចិត្ត រត់​នៅ​ព្រឹក​ឡើង យក​ល្អ គួរតែ​ផ្អាក​វា​សិន ហើយ​គួរតែរ​កលំ​ហាត់ប្រាណ​ណា​ផ្សេង ដែល​មិន​ធ្វើឲ្យ​អ្នក ងាយ​នឹង​ចង្អោរ​វិញ​។ ការ​ហាត់ប្រាណ​ផ្សេង​ដូចជា ការហាត់​កីឡា​អ៉ែ​រ៉ូ​ប៊ិក​តិចៗ ហាត់​ក្បាច់​យូ​ហ្គា ការ​រាំ និង​ហែល​ទឹក​អាច​នឹង​ជំរុញរ​បត់​ឈាម​រត់ ទៅ​ក្នុង​ខួរក្បាល ដើម្បី​ឲ្យ​វា​ធ្វើការ​បាន​កាន់តែ​ល្អ និង​បន្សាប​ភាពស្រវឹង​បានដែរ​។ មិន​ត្រូវ​បង្ខំ​ខ្លួនឯង ធ្វើ​លំ​ហាត់ប្រាណ​ច្រើនពេក​ឡើយ ព្រោះ​វា​អាច​នឹង​បង្កើន​ឥទ្ធិពល របស់​គ្រឿង​ស្រវឹង​ដល់​រាងកាយ​អ្នក​បាន​។

រឿង​មួយ​ផ្សេងទៀត ដែល​អ្នក​គួរតែ​ចាំ ក្រោយ​ពី​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​នោះ គឺ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​ច្រើន​ផង​ដែរ​។ បើសិន​ជា​អ្នក​កំពុង​តែ​ព្យាយាម ហាត់ប្រាណ​បន្ទាប់ពី​ស្រវឹង រាងកាយ​ប្រាកដជា​បាត់បង់​ជាតិ​ទឹក ពី​ក្នុង​ខ្លួន​កាន់តែ​លឿន ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ទឹក ២០០ ទៅ ៣០០ មី​លី​លីត្រ​ជា​រៀងរាល់ ១០ ទៅ ២០ នាទី​ម្តង ដើម្បី​បង្ការ​ការ​វិលមុខ​។ អ្នក​ក៏​មិនត្រូវ​ភ្លេច​ញ៉ាំ​ទឹក ឲ្យបាន​ច្រើនៗ​ផងដែរ ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​។

ការ​ហាត់ប្រាណ ពិតជា​មាន​ប្រយោជន៍ សម្រាប់​ដោះស្រាយ​បញ្ហា​ភាពស្រវឹង​កាល​ពី​យប់មិញ​បាន ប៉ុន្តែ យក​ល្អ គួរតែ​ស្តាប់​ដល់​រាងកាយ​ផង ជាពិសេស ពេល​កំពុង​តែ​ព្យាយាម​ហាត់ប្រាណ ដើម្បី​បន្សាប​ភាពស្រវឹង​នេះ​តែម្តង ថា​តើ​អាចទៅរួច ឬ​អត់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។